ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតណែនាំឱ្យយកចិត្តទុកដាក់ ថែទាំវីរជនការពារទឹកដី ឱ្យបានល្អបំផុត

1 ថ្ងៃ មុន

ខេត្តព្រះវិហារ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានណែនាំដល់ក្រុមគ្រូពេទ្យ ​ថែទាំ និងតាមដានពីសុខភាពកងទ័ព ដែលកំពុងសម្រាកព្យាបាលត្រូវទទួលបានការយកចិត្តទុកដាក់ឱ្យបានល្អបំផុត ដោយសារកងទ័ពបានការពារបូរណភាពទឹកដី និងអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់បំផុតជូនជាតិមាតុភូមិ។…

ខេត្តព្រះវិហារ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានណែនាំដល់ក្រុមគ្រូពេទ្យ ​ថែទាំ និងតាមដានពីសុខភាពកងទ័ព ដែលកំពុងសម្រាកព្យាបាលត្រូវទទួលបានការយកចិត្តទុកដាក់ឱ្យបានល្អបំផុត ដោយសារកងទ័ពបានការពារបូរណភាពទឹកដី និងអធិបតេយ្យភាពយ៉ាងម៉ឺងម៉ាត់បំផុតជូនជាតិមាតុភូមិ។

ការថ្លែងនេះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខកងទ័ពដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ ​បន្ទាប់ពីរងរបួសក្នុងការវាយប្រហារដោយកម្រោលរបស់កងទ័ពសៀម តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

នាឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំនូវព្រះរាជបន្ទូលផ្តាំផ្ញើសុខទុក្ខ និងក្តីនឹករលឹក ពីព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល ព្រះអង្គទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់បង-ប្អូនប្រជានុរាស្ត្រនៅគ្រប់ទីកន្លែង ពិសេសក្នុងកាល:ទេសៈនេះកងទ័ពបានលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហាន តស៊ូការពារបូរណភាពទឹកដីពីការឈ្លានពានទាំងកម្រោលរបស់កងទ័ពសៀមតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីអាណិតអាសូរចំពោះកងទ័ព ដែលរងបួសក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពចោរសៀម ដែលបានបើកការប្រហារមុនមកលើកងទ័ពកម្ពុជា។

ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានជូនពរដល់កងទ័ពដែលកំពុងសម្រាកព្យាបាលបន្តថែទាំសុខភាព និងឆាប់ជាសះស្បើយពីរបួស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ