ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង គាំទ្រនិងអបអរសាទរបទឈប់បា.ញ់រវាងកម្ពុជា-ថៃ ដោះស្រាយវិវាទ​ដោយសន្តិវិធី​

4 ថ្ងៃ មុន

ប្រទេសបារាំង៖ ​ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានផ្ញើសារអបអរសាទរបទឈប់បាញ់រវាងកម្ពុជា-ថៃ ដោយាំភាគីទាំងពីរដោះស្រាយវិវាទ​ដោយសន្តិវិធី​។ យោងតាមសំណេរបណ្តាញសង្គមផ្លូវការរបស់ប្រធានាធិបតីបារាំង នៅល្ងាចថ្ងៃទី២៨ ខែ កក្កដា…

ប្រទេសបារាំង៖ ​ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានផ្ញើសារអបអរសាទរបទឈប់បាញ់រវាងកម្ពុជា-ថៃ ដោយាំភាគីទាំងពីរដោះស្រាយវិវាទ​ដោយសន្តិវិធី​។

យោងតាមសំណេរបណ្តាញសង្គមផ្លូវការរបស់ប្រធានាធិបតីបារាំង នៅល្ងាចថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ ដែលមានខ្លឹមសារថា «នេះពេលវេលាមកដល់ហើយដែលត្រូវឲ្យអាវុធផ្អាក នៅតំបន់ព្រំដែនរវាងកម្ពុជានិងថៃ»។

ជាមួយគ្នានេះ ប្រធានាធិបតីបារាំង បានលើកឡើងថា នាយករដ្ឋមន្ត្រីទាំងពីរបានបង្ហាញពីកំហឹងនិងភាពរឹងមាំ ដោយ ជួបជាមួយគ្នានៅថ្ងៃនេះ ដើម្បីឲ្យមានការពិភាក្សាសន្តិភាព។

«ខ្ញុំសូមលើកស្ទួយយ៉ាងពេញទំហំចំពោះការចរចាកំពុងបន្តនៅ ម៉ាឡេស៊ី ដែលមានគោលបំណងបញ្ចប់ជាមួយនឹងកិច្ចព្រមព្រៀងឈប់បាញ់យ៉ាងចាំបាច់ ដើម្បីដោះស្រាយវិវាទនេះ ដោយសន្តិវិធី»។ នេះជាប្រសាសន៍របស់ប្រធានាធិបតីបារាំង។

សូមជម្រាបជូនថា លទ្ធផលដ៏ត្រចះត្រចង់ពីជំនួបរវាងសម្ដេចធិបតី នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត និងឯកឧត្ដម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទី​ថៃ ដោយភាគីទាំងពីរកម្ពុជា-ថៃបានឯកភាពគ្នាដូចខាងក្រោម៖

១. បទឈប់បាញ់បន្ទាន់ ឥតលក្ខខណ្ឌ ដែលនឹងចូលជាធរមាននៅវេលាម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ នេះជាជំហានដ៏សំខាន់ ឆ្ពោះទៅការបន្ថយការតានតឹង នឹងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខ។

២. រៀបចំកិច្ចប្រជុំក្រៅផ្លូវការថ្នាក់មេបញ្ជាការយោធភូមិភាគ (ភាគីថៃ យោធភូមិភាគទី១ និងទី២និងភាគីកម្ពុជាយោធភូមិភាគទី៤ និងទី៥) នៅវេលាម៉ោង៧:០០ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥និងបន្តរៀបចំកិច្ចប្រជុំជាមួយបណ្តាសេនានុព័ន្ធ និងអនុព័ន្ធយោធា ដឹកនាំដោយប្រធានអាស៊ាន បើមានការឯកភាពពីភាគីទាំងពីរ និង

៣. រៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ទន្ទឹមនឹងនេះសម្ដេចធិបតី ​ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណឯកឧត្តមនាយករដ្ឋមន្ត្រី Anwar Ibrahim ដែលបានផ្តួចផ្តើមគំនិតសម្របសម្រួលឱ្យមានកិច្ចប្រជុំ និងធ្វើជាម្ចាស់ផ្ទះ។ ថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលបានផ្តល់ការគាំទ្រដល់ដំណើរការចរចារកការឈប់បាញ់ភ្លាមដើម្បីកសាងសន្តិភាព តាមរយៈសហរដ្ឋអាម៉េរិកធ្វើជាសហអ្នករៀបចំនៃជំនួបថ្ងៃនេះ។ ​សម្ដេចធិបតីក៏បានថ្លែងអំណរគុណរដ្ឋាភិបាលចិនដែលតែងតែគាំទ្រលើកទឹកចិត្តឱ្យភាគីទាំងពីរស្វែងរកការឈប់បាញ់និងចូលរួមយ៉ាងសកម្មគាំទ្រដល់ជំនួបពិសេសនេះផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ