ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ថៃ យល់ព្រម​បទ​ឈប់​បា.ញ់​ចាប់ពី​ម៉ោង ១២យប់​នេះតទៅ

1 ថ្ងៃ មុន

​កូ​ឡា​ឡាំ​ពួរ ៖ នា​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ២០២៥​នេះ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម (Anwar…

​កូ​ឡា​ឡាំ​ពួរ ៖ នា​រសៀល​ថ្ងៃ​ទី​២៨ កក្កដា ២០២៥​នេះ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម (Anwar Ibrahim) មាន​ប្រសាសន៍​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ា​ណែ​ត និង​មេដឹកនាំ​ស្តីទី​ថៃ លោក Phumtham Wechayachai បាន “​បង្ហាញ​ជំហរ និង​ឆន្ទៈ​ក្នុង​ការ​បញ្ឈប់​ការ​បាញ់ប្រហារ​ជា​បន្ទាន់​” ។

មេដឹកនាំ​ម៉ា​ឡេ​ស៊ី លោក អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម បាន​ចាប់ផ្តើម​និយាយ​ថា ជា​ការ​ចាប់ផ្តើម រូប​លោក​បាន​សម្តែង​នូវ​ការ​ដឹងគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​មេដឹកនាំ នៃ​ប្រទេស​ថៃ និង​កម្ពុជា ។

លោក អាន់​វ៉ា បាន​និយាយ​បន្ត​ថា ប្រទេស​ថៃ និង​កម្ពុជា នឹង​មាន “​បទ​ឈប់​បាញ់​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ​” ដែល​មាន​សុពលភាព​ចាប់ពី​ពាក់កណ្តាល​អធ្រាត្រ​(​ម៉ោង​ក្នុងស្រុក​)​ថ្ងៃ​ទី​២៨ កក្កដា ២០២៥​នេះ​តទៅ ។

លោក​ថ្លែង​ថា ៖ «​នេះ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​មួយ​សម្រាប់​ការ​បន្ថយ​ការ​កើនឡើង និង​ការ​ស្ដារ​សន្តិភាព និង​សន្តិសុខ​ឡើង​វិញ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ