ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​! ពលរដ្ឋ​ថៃ​ចេញពី​កម្ពុជា​ជិត​៣​ពាន់​នាក់​និង​​ពលរដ្ឋ​​ខ្មែរ​ចេញពី​ថៃ​​ជិត​១​ម៉ឺន​នាក់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​រយៈពេល​២​ថ្ងៃ​ពលរដ្ឋ​ថៃ​ចេញពី​កម្ពុជា​ជិត​៣​ពាន់​នាក់​និង​ពលរដ្ឋ​កម្ពុជា​ចេញពី​ថៃ​មក​កម្ពុជា​ជិត​១​ម៉ឺន​នាក់​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ក​ក្កដា ២០២៥​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ក្រោយ​ពី​សភាព​ការ​តាម​បន្ទាត់​ព្រំដែន​មាន​ភាព​តានតឹង​រយៈពេល​២​ថ្ងៃនេះ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា​ដែល​ឈម​និង​ច្រក​ខ្លោង​លឹ​ក​ប្រទេស​ថៃ​ឃើញ​ពលរដ្ឋ​ថៃ​បាន​ចាក់​ចេញពី​កម្ពុជា​បាន​ចំនួន​២.៩៦៦​នាក់​ស្រី​១.៩៩៩​នាក់ និង​ពលរដ្ឋ​កម្ពុជា​ចាក់​ចេញពី​ថៃ​ចូល​មក​កម្ពុជា​មាន​ចំនួន​៩.៣៣៤​នាក់​ស្រី​៥.៨២៨​នាក់​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៦ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​ជនជាតិ​ថៃ​ចេញពី​កម្ពុជា​ចំនួន​១.៨៨៤​នាក់​ស្រី​៩៦៨​នាក់ និង​កម្ពុជា​មាន​ចំនួន​៨.៦១៨​នាក់​ស្រី​៥.៤៦៩​នាក់ នៅ​ថ្ងៃ​ទី​២៧…

ខេត្ត​បន្ទាយ​មាន​ជ័យ​៖​រយៈពេល​២​ថ្ងៃ​ពលរដ្ឋ​ថៃ​ចេញពី​កម្ពុជា​ជិត​៣​ពាន់​នាក់​និង​ពលរដ្ឋ​កម្ពុជា​ចេញពី​ថៃ​មក​កម្ពុជា​ជិត​១​ម៉ឺន​នាក់​រហូត​ដល់​ថ្ងៃ​ទី​២៧ ខែ​ក​ក្កដា ២០២៥​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពី​សភាព​ការ​តាម​បន្ទាត់​ព្រំដែន​មាន​ភាព​តានតឹង​រយៈពេល​២​ថ្ងៃនេះ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា​ដែល​ឈម​និង​ច្រក​ខ្លោង​លឹ​ក​ប្រទេស​ថៃ​ឃើញ​ពលរដ្ឋ​ថៃ​បាន​ចាក់​ចេញពី​កម្ពុជា​បាន​ចំនួន​២.៩៦៦​នាក់​ស្រី​១.៩៩៩​នាក់ និង​ពលរដ្ឋ​កម្ពុជា​ចាក់​ចេញពី​ថៃ​ចូល​មក​កម្ពុជា​មាន​ចំនួន​៩.៣៣៤​នាក់​ស្រី​៥.៨២៨​នាក់​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៦ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​ជនជាតិ​ថៃ​ចេញពី​កម្ពុជា​ចំនួន​១.៨៨៤​នាក់​ស្រី​៩៦៨​នាក់ និង​កម្ពុជា​មាន​ចំនួន​៨.៦១៨​នាក់​ស្រី​៥.៤៦៩​នាក់ នៅ​ថ្ងៃ​ទី​២៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៥​ជនជាតិ​ថៃ​ចេញពី​កម្ពុជា​មាន​ចំនួន​១.០៨២​នាក់​ស្រី​៥៣១​នាក់ និង​ពលរដ្ឋ​ខ្មែរ​ចំនួន​៧១៦​នាក់​ស្រី​៣៥៩​នាក់​។

នៅ​ពេល​ពលរដ្ឋ​កម្ពុជា​ចាក់ចេញ​ប្រទេស​ថៃ​មក​កម្ពុជា​វិញ​រយៈពេល​២​ថ្ងៃនេះ​ឃើញ​មាន​វត្តមាន​ឯកឧត្តម ប៉ាន់​ខែ​ម ប៊ុ​ន​ថន នាយ​រង​ខុទ្ទកាល័យ​សម្តេច​នាយក​រដ្ឋមន្ត្រី និង​អភិបាលរង​ខេត្ត​២​រូប​បាន​ដឹកនាំ​ក្រុមការងារ​មាន​មន្ត្រី​សុខាភិបាល​ខេត្ត​បាន​ចាំ​ច្រក​ទ្វារ​ចូល​មក​កម្ពុជា​ដើម្បី​ប្រគល់​សំដី​ប្រេងខ្យល់​និង​ជួយ​សម្រួល​មាន​សុខភាព​មិន​ស្រួល និង​កងកម្លាំង​ចម្រុះ​ជួយ​ជញ្ជូន​សម្ភារៈ​និង​ទំនិញ​ដឹក​មក​មណ្ឌល​សំចត​និង​មាន​មន្ត្រី​ជំនាញ​ណែនាំ​អោយ​ការងារ​ធ្វើ​នៅ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ