ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ​​ពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ​​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ត្រូវ​បាន​ភៀសខ្លួនរ​ក​​​កន្លែង​​មាន​សុវត្ថិភាព

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ដែល​ប្រឈម ត្រូវ​បាន​ភៀសខ្លួនរ​កក​កន្លែង​សុវត្ថិភាព​១៩​កន្លែង ដែល​មាន​ពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ខេត្តបន្ទាយមានជ័យ ។…

ខេត្តបន្ទាយមានជ័យ ៖ ពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ដែល​ប្រឈម ត្រូវ​បាន​ភៀសខ្លួនរ​កក​កន្លែង​សុវត្ថិភាព​១៩​កន្លែង ដែល​មាន​ពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២៥ នៅ​ខេត្តបន្ទាយមានជ័យ ។

យោង​តាម​របាយការណ៍​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ មាន​ពលរដ្ឋ​ដែល​រស់នៅ​តាម​បន្ទាត់​ព្រំដែន​បាន​ភៀសខ្លួន​រក​កន្លែង​សុវត្ថិភាព​មាន​ចំនួន​១៩​កន្លែង មាន​ពលរដ្ឋ​ចំនួន​៥.៣៩០​គ្រួសារ ស្មើ​មនុស្ស​រាយ​២១.៧៩០​នាក់ (​ស្រី​១១.០៧៤​នាក់​) ។

ក្រោយ​ពលរដ្ឋ​ដែល​បាន​ភៀសខ្លួន​ចេញ តំបន់​ប្រឈម​មុខ​មក​នៅ​ស្នាក់​តំបន់​សុវត្ថិភាព​ភាគច្រើន នៅ​តាម​វត្ត​អារាម និង​សាលារៀន ដែល​នៅ​ចម្ងាយ​ពី​ព្រំដែន​ប្រមាណ​៣០​ទៅ​៥០​គីឡូម៉ែត្រ ដើម្បី​ការពារ​សុវត្ថិភាព​ដែល​ត្រូវ​បាន​អាជ្ញាធរ​ស្រុក​/​ក្រុង​និង​ខេត្ត​រៀបចំ​ការ​អោយ​ស្នាក់​នៅ ។

ចំពោះ​ពលរដ្ឋ​ដែល​ជម្លៀស​ពី​តំបន់​សម​ភូមិ​ក្តៅ​មក​ដាក់​កន្លែង​សុវត្ថិភាព ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​និង​ស្រុក​/​ក្រុង​បាន​យកចិត្តទុកដាក់​ទាំង​ការ​ហូប​ចុក និង​សុខភាព​និង​សុវត្ថិភាព​ជា​ចម្បង ហើយ​ការ​ភៀសខ្លួន​របស់​ពលរដ្ឋ​ជាប់​ជាយ​ដែន​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន បាន​ណែនាំ​អោយ​ចាក់ចេញ​ជា​សុវត្ថិភាព​ហើយ​ការ​ចាក់ចេញ​ភាគច្រើន​ប្រពន្ធ​និង​កូនចៅ​ចំណែក​បុរស់​ត្រូវ​ចាំ​ផ្ទៈ​ដោយ​អាជ្ញាធរ​អោយ​ជីក​លាន​ដ្ឋា​ន​ការពារ​។

ជាក់ស្តែង រហូត​ពេល​នេះ​ខេត្តបន្ទាយមានជ័យ​ក្នុង​ចំណោម​៩​ស្រុក​/​ក្រុងមាន​៥​ស្រុក​/​ក្រុង​ដែល​ជាប់​ព្រំដែន​ប្រទេស​ថៃ​ដែល​មាន​ផ្ទៃដី​ប្រវែង​១៥៣​គីឡូម៉ែត្រ​មានស្រុក​ថ្មពួក ស្រុក​ស្វាយចេក ស្រុក​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​ម៉ា​ឡៃ រហូត​ដល់​ពេល​នេះ​មិន​ទាន់​មានការ​ផ្ទុះអាវុធ​នៅឡើយ​ទេ​តែ​ភាគី​ខាង​ទា​ហ៊ាន​សៀម​បង្ក​ភាព​តានតឹង​ទើប​ភៀសខ្លួន​រក​កន្លែង​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ