ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ ចាប់ខ្លួន​ជនជាតិ​វៀតណាម​០៥​នាក់​ពី​បទ​ឆបោក​តាម​ប្រ​ព​ន្ធ័​អន​ឡាញ

3 អាទិត្យ មុន

ខេត្តស្វាយរៀង ៖ នៅ​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​០៥​នាក់ ស្រី​០១​នាក់…

ខេត្តស្វាយរៀង ៖ នៅ​រសៀល ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២៥​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ចំនួន​០៥​នាក់ ស្រី​០១​នាក់ ទៅ​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត ហើយ​លោក​ចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង រួច​ហើយ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​ទាំ​០៥​នាក់ មានឈ្មោះ​ដូច​ខាងក្រោម ៖
១.​ឈ្មោះ Le thi tuy ភេទ​ស្រី ជនជាតិ​វៀតណាម
២.​ឈ្មោះ Lam phu sam ភេទ​ប្រុស​ជនជាតិ​វៀតណាម
៣.​ឈ្មោះ Pham phu Thanh ភេទ​ប្រុស ជនជាតិ​វៀតណាម
៤.​ឈ្មោះ Tran Khanh hau ភេទ​ប្រុស ជនជាតិ​វៀតណាម
៥.​ឈ្មោះ Chau ngoc thinh ភេទ​ប្រុស ជនជាតិ​វៀតណាម ។

ជន​ត្រូវ​ចោទ​ខាងលើ​ត្រូវ​បាន​ប្រគល់​ជូន​ពន្ធនាគារ​ខេត្តស្វាយរៀង ដើម្បី​ធ្វើការ​ឃុំខ្លួន​បណ្ដោះអាសន្ន តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​របស់​សាលាដំបូង​ខេត្តស្វាយរៀង ពី​បទ​ចូល​ទៅ​ដល់ ឬ​ស្ថិត​នៅ​នឹង​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ស្វ័យប្រវត្ត នៃ​ទិន្នន័យ​, បទ​លុប​បំបាត់ ឬ​កែប្រែ ដោយ​ទុច្ចរិត នូវ​ទិន្នន័យ និង​បទ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ