ខេត្តបន្ទាយមានជ័យ ៖ ករណីអ្នកមានសម័យថ្មីបានយកអេស្ការវ៉ាទ័រកាយផ្លូវអស់ជាង១២០ម៉ែត្រដែលប្រជាពលរដ្ឋនាំគ្នារៃលុយធ្វើបានជាង១០គីឡូម៉ែត្រ ហើយពេលនេះ ត្រូវពលរដ្ឋសុំឱ្យធ្វើសងវិញដូចដើម គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅចំណុចវាលស្ថិតឃុំថ្មីពួក ស្រុកថ្មពួក។

លោក លីវ គុណ មេឃុំថ្មពួកបានប្រាប់ថា មានបុគ្គលម្នាក់បានយកអេស្ការវ៉ាទ័រលួចកាយផ្លូវអស់ប្រវែង១២០ម៉ែត្រ ដែលមានទទឹងជាង១ម៉ែត្រ ជម្រៅជាង១ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរភូមិ/ឃុំចុះទៅហាមឃាត់អោយបញ្ឈប់សកម្មភាពជាបន្ទាន់ ទើបដកគ្រឿងចក្រចេញឈប់ធ្វើសកម្មភាពកាយ ។
លោកបានបញ្ជាក់ថា ផ្លូវ១ខ្សែដែលត្រូវបុគ្គលម្នាក់ (ជាអ្នកមានសម័យថ្មី) យកគ្រឿងចក្រប្រភេទអេស្ការវ៉ា័របំផ្លាញផ្លូវនេះចោទថា ធ្វើផ្លូវរំលោភទៅលើដីរបស់គេ ទើបយកគ្រឿងចក្រកាយដីផ្លូវ និងជីកជាប្រឡាយជាប់ផ្លូវទៀត តែផ្លូវនេះត្រូវបានប្រជាពលរដ្ឋក្នុងឃុំថ្មពួករៃលុយគ្នាកសាងរយៈពេលជាង៥ឆ្នាំមកហើយ ដែលត្រូវបានក្រុមនិសិត្ស និងជំនាញបានចុះវាស់វែង និងកំណត់ច្បាស់លាស់សម្រាប់ទុកធ្វើផ្លូវអោយប្រជាពលរដ្ឋធ្វើនាំគ្នារ៉ៃលុយគ្នាកសាងផ្លូវជាគ្រឹះមិនទាន់បានចាក់
កម្ទេចថ្មទៅឡើយទេ ដែលកសាងបានប្រវែងជាង១០គីឡូម៉ែត្រ។
លោក លីវ គុណ បានបញ្ជាក់ទៀតថា ក្រោយបុគ្គលម្នាក់កាយបំផ្លាញផ្លូវប្រជាពលរដ្ឋខំធ្វើដែលរងការខូចខាតប្រវែង១២០ម៉ែត្រ និងទទឹងជាង១ម៉ែត្រ ហើយជម្រៅជិត១ម៉ែត្រនេះ គឺនៅថ្ងៃស្អែកអាជ្ញាធរឃុំ និងភាគីបុគ្គលកាយបំផ្លាញផ្លូវ ប្រជាពលរដ្ឋចូលដោះស្រាយ ដោយប្រជាពលរដ្ឋសុំអោយជួសជុលដូចដើមវិញ បើមិនចង់មានរឿងបន្តវែងឆ្ងាយទៅមុខទៀត ។
ចែករំលែកព័តមាននេះ