ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកចៅក្រមចេញដីកាឃុំខ្លួនជនសង្ស័យ៣នាក់ពីបទផ្តល់ទីតាំង និងអ្នកភ្នាល់ល្បែ.ងជ.ល់មាន់ នៅស្រុកស្វាយជ្រំ

11 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​ចៅក្រម​នៃ​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចេញ​ដីកាឃុំខ្លួន ជនសង្ស័យ​០៣​នាក់ ក្នុង​ពន្ធនាគារ ខេត្តស្វាយរៀង បណ្ដោះអាសន្ន​ពាក់ព័ន្ធ ការ​ផ្តល់​ទីតាំង និង​អ្នក​ភ្នាល់​ល្បែ​.​ង​ជល់​មាន់នៅ​ស្រុក​ស្វាយ​ជ្រំ…

ខេត្តស្វាយរៀង ៖ លោក​ចៅក្រម​នៃ​សាលាដំបូង​ខេត្តស្វាយរៀង បាន​ចេញ​ដីកាឃុំខ្លួន ជនសង្ស័យ​០៣​នាក់ ក្នុង​ពន្ធនាគារ ខេត្តស្វាយរៀង បណ្ដោះអាសន្ន​ពាក់ព័ន្ធ ការ​ផ្តល់​ទីតាំង និង​អ្នក​ភ្នាល់​ល្បែ​.​ង​ជល់​មាន់នៅ​ស្រុក​ស្វាយ​ជ្រំ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​វរសេនីយ៍ឯក សោម សុ​ភ័​ណ្ឌ អធិការ​នគរបាល​ស្រុក នា​រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០២៥​នេះ ។

លោក​បន្ត​ថា កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៥ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រោលគោ បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ភូមិ​បន្លា​ស្អិត ឃុំ​ក្រោលគោ ស្រុក​ស្វាយ​ជ្រំ មាន​មនុស្ស​០១​ក្រុម​កំពុង​លេង​ល្បែ​.​ង​ជល់​មាន់​ដោយ​ខុសច្បាប់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​រួច​មក រូប​លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រោលគោ​បាន​ចុះ​ដល់ទី​តាំង​បញ្ជល់មាន់​ធ្វើការ​បង្ក្រាប និង​បាន​ចាប់​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៣​នាក់ ប្រុស (​ម្ចាស់​ផ្តល់​ទីតាំង​០១​នាក់ និង​អ្នក​ភ្នា​.​ល់​ល្បែ​.​ង ជល់​មាន់​០២​នាក់​) ព្រមទាំង​បាន​ដកហូត​មាន់​ជល់​០២​ក្បាល​, ជញ្ជីង ០១​គ្រឿង និង​សម្ភារ​មួយ​ចំនួន ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​០៣​នាក់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្សពួក​ពិតជា​បាន​ប្រព្រឹត្ត​សកម្មភាព​ខាងលើ​ពិតប្រាកដ​មែន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដើម្បី​ចាត់ការ​បន្ត និង​ត្រូវ​បាន​លោក​ចៅក្រម​នៃ​សាលាដំបូង​ខេត្តស្វាយរៀង ចេញ​ដីកាឃុំខ្លួន​បណ្ដោះអាសន្ន ក្នុង​ពន្ធនាគារ​ខេត្ត​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ