ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​មួយកន្លែង​តាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ក្លាយជាសាលារៀនគំរូឆ្នើម

8 ម៉ោង មុន

ព្រះវិហារ៖ ​ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ រួមទាំងអ្នកពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសាលាវិទ្យាល័យកំពង់ស្រឡៅដែលទើបតែទទួលបានជ័យលាភីលេខ១០ ទូទាំងប្រទេស ជាសាលារៀនគំរូឆ្នើម ស្ថិតនៅតំបន់ដាច់ស្រយោលក្នុងភូមិកំពង់​ស្រឡៅ​ ឃុំកំពង់ស្រឡៅមួយ​…

ព្រះវិហារ៖ ​ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ រួមទាំងអ្នកពាក់ព័ន្ធបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវសាលាវិទ្យាល័យកំពង់ស្រឡៅដែលទើបតែទទួលបានជ័យលាភីលេខ១០ ទូទាំងប្រទេស ជាសាលារៀនគំរូឆ្នើម ស្ថិតនៅតំបន់ដាច់ស្រយោលក្នុងភូមិកំពង់​ស្រឡៅ​ ឃុំកំពង់ស្រឡៅមួយ​ ស្រុកឆែប​ ខេត្តព្រះវិហារ។

យោងតាមមន្ទីរព័ត៌មានខេត្តព្រះវិហារបានឱ្យដឹងថាការណ៍នេះបានធ្វើឡើងនៅ​ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មានគោលបំណងដើម្បីឈ្វេងយល់កាន់តែច្បាស់អំពីកត្តាជោគជ័យនានា ដែលធ្វើឱ្យសាលាមួយនេះអាចឈានដល់ទទួលបាននូវកិត្តិយសដ៏ធំធេងបែបនេះ ទោះបីជាស្ថិតនៅក្នុងតំបប់ដាច់ស្រយោលយ៉ាងណាក៏ដោយ។

ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ​បានអញ្ជើញពិនិត្យជុំវិញបរិវេណសាលា ទីធ្លាលេងកីឡា បណ្ណាល័យ បន្ទប់រៀន និងបានសំណេះសំណាលដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក៏ដូចជាគណៈកម្មការគ្រប់គ្រងសាលា និងអាជ្ញាធរមូលដ្ឋានផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ