ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​!​ កម្ពុជា​រង​ឥទ្ធិពល​ព្យុះទី​៥ ឈ្មោះណា​រី (Nari) អាច​មាន​ភ្លៀង​ធ្លាក់​ ​លាយឡំផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់

11 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ទី​៥​មានឈ្មោះ​ថា​ណា​រី​(Nari)​ដែល​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។ យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មានស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា​សម្ពាធ​ទាប​ដែល​កើត​លើ​សមុទ្រ​ចិន​ខាងត្បូង​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៥ ឈ្មោះ ណា​រី…

រាជធានី​ភ្នំពេញ​៖​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​បញ្ជាក់​ថា​កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ទី​៥​មានឈ្មោះ​ថា​ណា​រី​(Nari)​ដែល​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មានស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៥ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា​សម្ពាធ​ទាប​ដែល​កើត​លើ​សមុទ្រ​ចិន​ខាងត្បូង​បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៥ ឈ្មោះ ណា​រី (Nari) T2505 ក្នុង​ឆ្នាំ​២០២៥ មាន​ឥទ្ធិពល​លើ​សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ លើ​របប​ខ្យល់មូសុង​និរតី នឹង​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្យុះ ណា​វី នេះ ពុំ​មាន​ឥទ្ធិពល​ខ្លាំង​មក លើ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ​ទេ​។

ក្រសួង​បាន​លើក​ឡើង​ថាស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥​ធ្វើ​ឲ្យ​តំបន់​វាលទំនាប​មានសីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៤°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី​និង​បស្ចិម​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ វិនាទី​។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​២០%​។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មានសីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C​។​ខ្យល់ បក់​មក​ពី​ទិសនិរតី​និង​ពាយ័ព្យ​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ វិនាទី​។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​២៥%​។

ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C​។ ខ្យល់ បក់​មក​ពី​ទិសនិរតី​និង​បស្ចិម មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​២៥%​។​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា១,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ