ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅលេងនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ១ថ្ងៃរាប់ពាន់នាក់

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​លេង​នៅ​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី​១​ថ្ងៃ រាប់​ពាន់​នាក់ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល…

បន្ទាយ​មាន​ជ័យ ៖ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សម្រុក​ទៅ​លេង​នៅ​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី​១​ថ្ងៃ រាប់​ពាន់​នាក់ នៅ​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ ស្ថិត​ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

កម្លាំងយោធា​កងពល​ថ្មើរជើង លេខ​៤១ បាន​ប្រាប់​ថា ៖ នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​នេះ​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​នាំ​គ្នា​មក​មើល និង​លេង​កម្សាន្ត​នៅ​ប្រាសាទតាមាន់ធំ ១​ថ្ងៃ​រាប់​ពាន់​នាក់ បើ​ប្រៀបធៀប កាលពីមុន​១​ថ្ងៃ មាន​ប្រមាណ​៤០០​ទៅ​៥០០​នាក់ ប្រាសាទតាមាន់ធំ ស្ថិត​ភូមិ​តា​មាន់​សែន​ជ័យ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

កម្លាំងយោធា តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​បន្ទាយ​អំពិល បាន​បញ្ជាក់​ថា ៖ នៅ​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​នាំ​គ្នា​មក​មើល និង​លេង​កម្សាន្ត​ប្រាសាទ​តា​ក្របី មាន​ប្រមាណ​៤០០​ទៅ​៥០០​នាក់ បើ​ប្រៀបធៀប​កាលពីមុន ។ ពេលនេះ ១​ថ្ងៃ​មាន​១០០​ទៅ​២០០​នាក់ ប្រាសាទ​តា​ក្របី ដែល​ស្ថិត​ភូមិ​បុស​ធំ ឃុំ​គោក​ខ្ពស់ ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ។

កម្លាំងយោធា​ជួរ​មុខ សូម​ថ្លែង​អំណ​គុណ​ចំពោះ​សប្បុរសជន ដែល​បាន​មក​លេង​នៅ​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី បាន​នាំ​អំណោយ​ចែក​ជូន និង​ជា​កម្លាំងចិត្ត​ដល់​កម្លាំងយោធា ដែល​កំពុង​ការពារ​បូរណៈភាព​ទឹកដី និង​មាតុភូមិ និង​អោយ​ប្រទេស​ជិតខាង​ឈ្លានពាន​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ