ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីដុតផ្ទះខ្លួនឯងនេះ នៅ​ចំណុច​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស មុន​នេះ​ថា នៅ​វេលា​ម៉ោង​១៥:៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស មុន​នេះ​ថា នៅ​វេលា​ម៉ោង​១៥:៣០​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៥ មាន​ករណី​អគ្គិភ័យ​ឆេះ​នៅ​ចំណុច​ភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល​។

ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ​បណ្តាល​មក​ពី​ដុត​ផ្ទះ បង្ក​ជា​អគ្គិភ័យ (​ម្ចាស់ផ្ទះ​មាន​សតិ​មិន​គ្រប់​ដុត​ផ្ទះ​ខ្លួនឯង​)​។ អគ្គិភ័យ​នេះ​ធ្វើ​ឱ្យ​ឆេះ​ខូចខាត​ផ្ទះ​ឈើ​លើ​ថ្ម​ក្រោម​ចំនួន​០១​ខ្នង ហើយ​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ ។

នៅ​វេលា​ម៉ោង​១៦:០០​នាទី​ល្ងាច ខែ​ឆ្នាំ​ដដែល អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​បាន​ទាំងស្រុង ដោយ​ប្រើប្រាស់​រថយន្ត​ការិយាល័យ​អគ្គិភ័យ​រាជធានី​ភ្នំពេញ ចំនួន​០១​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០១​ឡាន​ស្មើនឹង ០៤​ម៉ែត្រគូប ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​នេះ​រស់នៅ​ក្នុងផ្ទះ​ខាងលើ​នោះ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ដោយ​ឪពុក​ម្ដាយ ក្រុម​គ្រួសារ​បាន​នាំ​គ្នា​ទៅ​រស់នៅ​ភ្នំពេញ ហើយ​កាលពី​ពេល​កន្លង​ទៅ​ បុរស​នេះ​បាន​ធ្វើ​សកម្មភាព​ដុត​ផ្ទះ​ខាងលើ​ម្ដង​រួច​មក​ហើយ​ ប៉ុន្តែ​បាន​ពួក​គាត់​ឃើញ​ និង​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ពេល ។ ពេល​នោះ ​បុរស​ខាងលើ​បាន​រត់​រួច​គេចខ្លួន​បាត់ ប៉ុន្តែ​អត់​ដឹង​ថា​ទៅ​ណា​ទេ លុះ​ច្រើន​ខែ​ក្រោយមក ទើប​ត្រលប់​ចូល​ផ្ទះ​វិញ ហើយទើបតែ​បាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក៏​បាន​ដុត​ផ្ទះ​ម្ដងទៀត បណ្ដាល​ឲ្យ​ឆេះ​ហ្មត់​បែប​នេះ​តែ​ម្ដង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ​ពួក​គាត់​មិន​បានឃើញ​បុរស​នោះ​ដុត​ផ្ទះ​ភ្លាម​ៗ​នោះ​ទេ ដោយ​ភ្លើង​បាន​ឆេះ​ខ្លាំង​យ៉ាង​សន្ធោសន្ធៅ​ទៅ​ហើយ ទើបបាន​ដឹង ពួក​គាត់​បា​នាំ​គ្នា​យក​ទុយោ​ទឹក​ជួយ​បាញ់​ពន្លត់ ។ មិនតែប៉ុណ្ណោះ​មេឃ​ក៏​កំពុង​ភ្លៀង​ផង​ដែរ ប៉ុន្តែ​ពន្លត់​មិន​ឈ្នះ​ឡើយ ខណៈនោះ​ពួក​គាត់​ម្នាក់​ៗ​បាន​ត្រឹមតែ​ឆោ​រ​ឡោ​ប៉ុណ្ណោះ​ ហើយ​ពេល​ភ្លើង​កំពុង​ឆេះ និង​កំពុង​មានការ​ភ្ញាក់ផ្អើល​នោះ ស្រាប់តែ​បុរស​វិកល​ច​រិ​ក​នោះ ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ប្រាប់​ថា បន្ទាប់​មក​ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ក្រោយមក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​ទៅ​ដល់​បាញ់​ទឹក​ពន្លត់​អស់​១​រថយន្ត​ក៏​រលត់​ទៅ​វិញ ។ ប៉ុន្តែ​មិន​អាច​ជួយ​សង្គ្រោះ​ផ្ទះ​នោះ​បាន​ឡើយ ទីបំផុត​បាន​ក្លាយជា ​ចំណី​អគ្គិ​ទាំងស្រុង តែ​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ផ្សេង​ទៀត​នោះ​ឡើយ ហើយ​ក៏​មាន​នរណា​ម្នាក់​រង​របួស​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ