បន្ទាយមានជ័យ ៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆ.ក់កាបូប មានលុយជាង៣សែនបាត និងទូរស័ព្ទអាយហ្វូន២គ្រឿង ហើយជាមុខសញ្ញាកា.ប់ប្ល.ន់យកម៉ូតូ នៅក្រុងប៉ោយប៉ែត ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៥ ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ ជនសង្ស័យ២នាក់ មាន១.ឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ ២.ឈ្មោះ រដ្ឋា ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ (ជាក្មេងទំនើ.ងក្រុមCJ) រស់នៅសង្កាត់/ក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់ថា ៖ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចបរិវេណកាស៊ីណូហ្កែនទីន ស្ថិតភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានស្ត្រី២នាក់ ជនជាតិឥណ្ឌូម្នាក់ និងខ្មែរម្នាក់ បានជិះម៉ូតូដេញតាមស្រែកចោៗឆ.ក់កាបូបខ្ញុំ ជួយចាប់ផងហើយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដែលកំពុងចេញល្បាតប្រទះឃើញស្ទាក់ចាប់បាន២នាក់ និងម៉ូតូ១គ្រឿង និងយកបានកាបូបមកវិញ ។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ក្រោយឃាត់ខ្លួនជនសង្ស័យបាន២នាក់និងម៉ូតូ១គ្រឿង ជាមធ្យោបាយធ្វើសកម្មភាព និងយកកាំបូបបានមកវិញមានលុយ៣០៩.០០០បាត និងទូរស័ព្ទអាយហ្វូន២គ្រឿង នាំយកសាកសួរតាមចម្លើយសារភាព និងជាមុខសញ្ញាក្មេងទំនើ.ងបងធំក្រុម (CJ) ដែលធ្វើសកម្មភាពមួយក្រុម (CT) បានកា.ប់ប្ល.ន់យកម៉ូតូ និងទ្រព្យពលរដ្ឋក្រុងប៉ោយប៉ែត ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវចាប់បក្ខពួកបន្តទៀត ហើយកាបូបលុយ និងទូរស័ព្ទយកបានមកវិញត្រូវបានប្រគល់ជូនម្ចាស់វិញ៕

ចែករំលែកព័តមាននេះ