ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនភ្លោះ​​​3 ប្រុស​2 ស្រី​​1ប្រសូតក្នុង​មន្ទីរ​ពេទ្យ​​​ខេត្ត​រតនគិរី​

14 ឆ្នាំ មុន

ខេត្ត​រតនគិរី​​ ៖ ​កូនភ្លោះ​​បី​នាក់​​​ដែល​​​ក្លាយ​ជា​​​កូន​ចិញ្ចឹម​របស់​​​សម្តេច​​អគ្គ​ មហា​សេនាបតី​តេជោ​​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​​នៃព្រះ​រាជាណា​ចក្រកម្ពុជា​ បាន​ប្រសូត​ទៀត​​ហើយ​កាលពី​​ព្រឹក​​​ថ្ងៃទី​​​១០ កក្កដា​ ​នៅក្នុង​​ខេត្ត​រតនគិរី​នេះ ដែល​​លើកទីមួយ​​នា​​ឆ្នាំ​២០០៩​ក្នុង​គ្រួសារ​​ជនជាតិ​​ទំពួន​រស់​នៅ​​ស្រុក ​តាវែង ប៉ុន្តែ​​​ជាអកុសល​​​​នៅពេល​

ខេត្ត​រតនគិរី​​ ៖ ​កូនភ្លោះ​​បី​នាក់​​​ដែល​​​ក្លាយ​ជា​​​កូន​ចិញ្ចឹម​របស់​​​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ​​ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​​នៃព្រះ​រាជាណា​ចក្រកម្ពុជា​ បាន​ប្រសូត​ទៀត​​ហើយ​កាលពី​​ព្រឹក​​​ថ្ងៃទី​​​១០ កក្កដា​ ​នៅក្នុង​​ខេត្ត​រតនគិរី​នេះ ដែល​​លើកទីមួយ​​នា​​ឆ្នាំ​២០០៩​ក្នុង​គ្រួសារ​​ជនជាតិ​​ទំពួន​រស់​នៅ​​ស្រុក​តាវែង ប៉ុន្តែ​​​ជាអកុសល​​​​នៅពេល​ឆ្លងទន្លេ​រួច ទារិកា​​ទាំង​បី​​​ក៏​​ស្លាប់​​ ។ ចំណែក​​​កូន​ភ្លោះ​៣​លើក​​ទី២​នេះ​ បាន​​ប្រសូតក្នុង​គ្រួសារ​កសិករ​​មួយ​រស់​នៅ​ក្នុង​ស្រុក​កូន​មុំ ដែល​​មាន​ទារក​ពីរ​និង​​ទារិកា​មួយ​ ហើយ​​បាន​ឆ្លង​​​ទន្លេ​​​មិន​គ្រប់​ខែ​គឺ​បានតែ​៧ខែ​ប៉ុណ្ណោះ​ តែការឆ្លង​​ទន្លេ​គឺ​មាន​​​សុវត្ថិភាព​​ ចំណែក​​កូន​ភ្លោះ​​ទាំង​បី​​ក៏​មាន​​សុខភាព​​ល្អដែរ​ ។

តាមប្រភពព័ត៌​មាន​ពីមន្ទីរពេទ្យបង្អែកខេត្ត​ឱ្យ​ដឹងថា គ្រួសារឆ្លងទន្លេបានកូនភ្លោះ៣​នេះ​រស់នៅភូមិលេខ៣ (អូរភ្លង) ឃុំត្រពាំងច្រេស ស្រុកកូនមុំ ម្តាយទារកទារិកានេះ​ឈ្មោះស្រីនាថ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ប្តីឈ្មោះណា វាសនា អាយុ២០ឆ្នាំ។ ប្តីប្រពន្ធ​​នេះ​ទើបនឹងរៀបការ​បានមួយឆ្នាំប៉ុណ្ណោះ ចំណែក​កូនភ្លោះទាំងបី កូន​ប្រុសបងមានទម្ងន់១,៣ខាំ និងកូនពីរនាក់​ប្អូន​មានទម្ងន់១,២ខាំ ហើយ​ដោយ​មានការខិតខំ​ប្រឹងប្រែងយ៉ាងសកម្មពីពេទ្យឆ្មបកូន​ភ្លោះទាំងបី​នាក់បានប្រសូតដោយសុវត្ថិ​ភាពក្នុងមន្ទីរ​ពេទ្យ​បង្អែកខេត្ត។

បច្ចុប្បន្នទាំង​ម្តាយ​និងកូនភ្លោះទាំងបីនាក់​កំពុងសម្រាក​ក្នុងមន្ទីរពេទ្យបង្អែកខេត្តដោយ​មាន​ការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕