ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ៖ ថៃមិនបានគោរព MoU ឆ្នាំ២០០០ ម្តងហើយម្តងទៀតក្នុងរឿងព្រំដែន

3 ម៉ោង មុន

ជាមួយនឹង​ការ​ប្រកាស​ជំហរ​របស់​ខ្លួន នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ ដោយ​សន្តិវិធី​កម្ពុជា​បាន​និយាយ​ថា ប្រទេស​ថៃ​បាន​ខកខាន​ម្តង​ហើយ ម្តងទៀត ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ស្នូល​របស់​ខ្លួន​ក្រោម​អនុស្សារ​ណ​:​នៃ​ការ​យោគយល់​ឆ្នាំ​២០០០ ឬ​ហៅ​កាត់​ថា MoU 2000 ជា​ពិសេស​លើ​មាត្រា​១…

ជាមួយនឹង​ការ​ប្រកាស​ជំហរ​របស់​ខ្លួន នៅ​ក្នុង​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ថៃ ដោយ​សន្តិវិធី​កម្ពុជា​បាន​និយាយ​ថា ប្រទេស​ថៃ​បាន​ខកខាន​ម្តង​ហើយ ម្តងទៀត ក្នុង​ការ​បំពេញ​កាតព្វកិច្ច​ស្នូល​របស់​ខ្លួន​ក្រោម​អនុស្សារ​ណ​:​នៃ​ការ​យោគយល់​ឆ្នាំ​២០០០ ឬ​ហៅ​កាត់​ថា MoU 2000 ជា​ពិសេស​លើ​មាត្រា​១ ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ផែនទី​ផលិត​ដោយ​គណៈកម្មការ​បារាំង​-​សៀម សម្រាប់​ខណ្ឌសីមា​ព្រំដែន រវាង​ឥណ្ឌូចិន និង​សៀ​.​ម ជា​មូលដ្ឋាន​នៃ​ការ​កំណត់ព្រំដែន​នៃ​ប្រទេស​កម្ពុជា និង​ថៃ ។

កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​នេះ​មួយ​ថ្ងៃ មុន​ពេល​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​នឹង​ជួប​ប្រជុំ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​១១​ខែកក្កដា នៅ​ទីក្រុង​គូ​ឡា ឡាំ​ពួរ ប្រទេស​ម៉ា​ឡេ​ស៊ី ។

ចំណែក​លោក ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា ក៏​បាន​ចេញដំណើរ​ពី​កម្ពុជា កាលពី​ថ្ងៃ​ទី​៧ ខែកក្កដា ដើម្បី​ចូលរួម​កិច្ចប្រជុំ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ