ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​! កម្ពុជា​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់

54 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់​ថ្ងៃ​ទី​៣០ មិថុនា ដល់​ថ្ងៃ​០២​កក្កដា ឆ្នាំ​២០២៥ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ចាប់​ថ្ងៃ​ទី​៣០ មិថុនា ដល់​ថ្ងៃ​០២​កក្កដា ឆ្នាំ​២០២៥ តំបន់​មួយ​ចំនួន​របស់​កម្ពុជា​អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃ​ទី​២០ មិថុនា បាន​ឲ្យ​ដឹង​ថា សម្ពាធ​ទាប​គ្របដណ្តប់​លើ​សមុទ្រ​ចិន​ខាងត្បូង សមុទ្រ​អាន​ដាម​ម៉ែ​ន ឈូង​សមុទ្រ​ថៃ អាង​ទន្លេមេគង្គ លើ​របប​ខ្យល់មូសុង​និរតី និង​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្រសួង​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែមិថុនា ដល់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៥​នៅ​តំបន់​វាលទំនាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៤°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C ។

ខ្យល់​បក់​មក​ពី​ទិសនិរតី និង​អាគ្នេយ៍​មាន​ល្បឿន​មធ្យម​៥​ម៉ែត្រ​វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែងកណ្តាល តាកែវ ស្វាយ​រៀង និង​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​២៥% ។

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី​និង​អាគ្នេយ៍​មាន​ល្បឿន​មធ្យម​៤​ម៉ែត្រ វិនាទី ។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្របដណ្តប់​លើ​ផ្ទៃដី​៣៥%​។

ដោយឡែក តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា​២៣°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា​៣៣°C​។ ខ្យល់​បក់​មក​ពី​ទិសនិរតី និង​ប​ស្ចឹ​ម មាន​ល្បឿន​មធ្យម​៣​ម៉ែត្រ វិនាទី​។ ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​គ្រប ដណ្តប់​លើ​ផ្ទៃដី​៣០% ។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា​០,៥០​ម៉ែត្រ និង​កម្ពស់​មធ្យម​អតិបរមា ១,៥០​ម៉ែត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ