«សត្វខ្លែងស្រាក»ត្រូវឈ្មួញដាក់លក់នៅកូនដំរី ផ្លូវបំបែកចូលស្រុកម៉ាឡៃដែលចិនពេញនិយមទិញបំផុត
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សត្វខ្លែងស្រាកត្រូវបានឈ្មួញដាក់លក់ជាច្រើនក្បាលនៅកូនដំរីផ្លូវបំបែកចូលស្រុកម៉ាឡៃ ដែលជនជាតិចិនពេញនិយមទិញ គិតត្រឹមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។
ជាក់ស្តែង ឃើញឈ្មួញត្រូវបានដាក់សត្វស្លាបប្រភេទខ្លែងស្រាក២ទ្រុង មានប្រមាណជិត២០ក្បាល ដែលឈ្មួញទិញចូល១ក្បាល៣ម៉ឺនរៀល លក់ចេញ១ក្បាល៣ ទៅ៤ម៉ឺនរៀលដែលភាគច្រើនឃើញគឺជនជាតិចិនពេញនិយមទិញ ។ តាមដឹងពីអ្នកលក់យកអារ.កយកឈាមដាក់ជាមួយស្រាផឹក បើពលរដ្ឋខ្មែរអ្នកមានសមត្ថភាពគេឃើញទិញលេងជាញឹកញាប់មកហើយ។
ឈ្មួញអ្នកលក់ប្រាប់ទៀតថា សត្វខ្លែងស្រាកដែលបានលក់រាល់ថ្ងៃ គឺទិញពីអ្នកដើររកតាមព្រៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ក្រោយបានហើយយកមកលក់ដោយទិញចូល១ក្បាលតំលៃ២ទៅ៣ម៉ឺនរៀល ហើយលក់ចេញវិញ១ក្បាល៣ ទៅ៤ម៉ឺនរៀល ហើយឈ្មួញដែលមានលក់ប្រមាណ២ ទៅ៣នាក់ ដោយពួកគេលក់ជាប្រចាំ ទៅឱ្យជនជាតិចិន ។
ពលរដ្ឋបានបញ្ជាក់ទៀតថា សត្វខ្លែងស្រាកជាសត្វស្លាបដែលកម្រ សត្វនេះចេញរកស៊ីតែពេលយប់ ហើយពេលថ្ងៃចូលដេកតាមរូងឈើ ឬដើមត្នោតដាច់ចុងងាប់ប្រហោងកណ្តាលចូលទៅរស់នៅពងកូន ទើបព្រានដើរចាប់ពេលថ្ងៃបាន ហើយជាសត្វដែលជនជាតិចិនចូលចិត្តទិញយកទៅសម្លាប់យកឈាមដាក់ជាមួយស្រាផឹកករណីនេះដែរ មហាជនសុំឱ្យមន្ត្រីខណ្ឌរដ្ឋបាលព្រៃខេត្តបន្ទាយមានជ័យ ជួយចុះទៅពិនិត្យ និងសុំមានចំណាត់ការផង ព្រោះអាចហិនហោចអស់សត្វខ្លែងស្រាកដ៏កម្រនេះ ។
ចែករំលែកព័តមាននេះ