ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ជនសង្ស័យម្នាក់ដែលតែងតែកា.ត់ខ្សែភ្លើ.ង និងលួចម៉ូតូពលរដ្ឋទាំងកណ្តាលអធ្រាត្រ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ចាស់ នឹង​ជា​សញ្ញា​លួច​កាត់​ខ្សែភ្លើង និង​លួច​ម៉ូតូ​ប្រជាពលរដ្ឋ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន ។ ហេតុការណ៍​នេះ​កើតឡើង…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ជា​មុខសញ្ញា​ចាស់ នឹង​ជា​សញ្ញា​លួច​កាត់​ខ្សែភ្លើង និង​លួច​ម៉ូតូ​ប្រជាពលរដ្ឋ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​២ ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន ។

ហេតុការណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ ស្ថិត​នៅ​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ឈ្មោះ សម្បត្តិ ច័ន្ទ​ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៤១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១១ ផ្លូវ​ឬ​ស្សី​ស្រស់ ភូមិ​ដើម​ស្លែង​១ សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន និង​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ទទួល​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ករណី​ថា មាន​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​កា​.​ត់​ខ្សែ​ភ្លើ​.​ង​របស់​ប្រជាពលរដ្ឋ នៅ​ពេល​រាត្រី ដូចនេះ​កម្លាំង​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ដាក់​កម្លាំង​ល្បាត​ពួនស្ទាក់ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ ព្រមទាំង​ដកហូត ដែក​កែ​ឆ្នៃ ចុង​សំប៉ែត​ចំនួន​០១ និង​សោ​ខ្សៀ​លេខ​៨ ចំនួន​០១ (​ឧ​ប​រណ៍កា​.​ច់​សោ​.​ក​ម៉ូតូ​) បញ្ជូន​ជនសង្ស័យ​មក​ស្នាក់​ការ​ប៉ុស្តិ៍​ធ្វើការ​សាកសួរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ រួម និង​វត្ថុ​តាង​សមត្ថកិច្ច​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​០២ ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ខណ្ឌ​ច្បារ​អំពៅ ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ