ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ ​ការ​កែសម្រួល​កងទ័ព មិនមែន​មាន​ន័យ​ថា​ដកទ័ព​ចេញពី​ទឹកដី​ខ្លួន​នោះ​ទេ ហើយ​ការ​ប្តឹង​ទៅ ICJ ក៏​មិន​ប្រែប្រួល​ដែរ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ការ​កែសម្រួល​កម្លាំង គឺ​ដើម្បី​ឱ្យ​ស្រប​នៅ​ក្នុង​ទឹកដី​យើង…

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ការ​កែសម្រួល​កម្លាំង គឺ​ដើម្បី​ឱ្យ​ស្រប​នៅ​ក្នុង​ទឹកដី​យើង ហើយ​មិនមែន​ជា​កា​រដក​កងទ័ព​ចេញពី​ទឹកដី​ខ្លួន​នោះ​ទេ​។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ដូច្នេះ ឆ្លើយ​តប​នឹង​មតិយោបល់ (comments) របស់​មិត្ត​អ្នក​អាន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នា​យប់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥​។

បន្ថែម​ពី​នេះ សម្តេច​តេ​ជោ ក៏​បញ្ជាក់​ផង​ដែរ​ថា គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ហើយ​គោល​ជំហរ​នេះ គឺ​មិន​ប្រែប្រួល​នោះ​ទេ​។

សម្តេច​តេ​ជោ ក៏​បាន​ឆ្លើយ​តប និង​ពន្យល់​ផង​ដែរ​ថា សង្គ្រាម​នឹង​មិន​អាច​បង្កើត​ខ្សែ​ព្រំដែន​ថ្មី​បាន​ទេ និង​យើង​មិន​ខ្ចី​ដង្ហើម​គេ​ដក​ទេ តែ​យើង​ចង់​ការពារ​ជីវិត​ប្រជាជន​កុំឱ្យ​ស្លាប់​ដោយសារ​សង្គ្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ