ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តមហ៊ុន ម៉ានី ៖ កងកម្លាំងគ្រប់ប្រភេទដែលឈរជើងការ ពារទឹកដីនៅតាមបណ្តាយោធភូមិភាគ និងទិសបង្ហាញទឹកចិត្តដ៏អង់អាចក្លាហាន

14 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​បញ្ជាក់​ថា កងកម្លាំង​គ្រប់​ប្រភេទ​ដែល​ឈរជើង​ការពារ​ទឹកដី នៅ​តាម​បណ្តា​យោធភូមិ​ភាគ និង​ទិស​នានា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​បាន​បញ្ជាក់​ថា កងកម្លាំង​គ្រប់​ប្រភេទ​ដែល​ឈរជើង​ការពារ​ទឹកដី នៅ​តាម​បណ្តា​យោធភូមិ​ភាគ និង​ទិស​នានា ខ្ញុំ​បាន​ស្វែង​យល់​យ៉ាង​ច្បាស់​ពី​ទឹកចិត្ត​ដ៏​អង់អាច​ក្លាហាន ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ឯកឧត្តម ហ៊ុន ម៉ា​នី នៅ​យប់​ថ្ងៃ​ទី​៨ មិថុនា បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ក្នុង​បេសកកម្ម​ចុះ​ទៅ​សាកសួរ​ទុក្ខ​កងកម្លាំង​គ្រប់​ប្រភេទ​ដែល​ឈរជើង​ការពារ​ទឹកដី នៅ​តាម​បណ្តា​យោធភូមិ​ភាគ និង​ទិស​នានា ខ្ញុំ​បាន​ស្វែង​យល់​យ៉ាង​ច្បាស់​ពី​ទឹកចិត្ត​ដ៏​អង់អាច​ក្លាហាន​របស់​បងប្អូន ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​៖« បើ​ទោះបីជា​យើង​កំពុង​រស់នៅ​យ៉ាង​ក្សេមក្សាន្ត ក្នុង​សន្តិភាព​ពេញ​បរិបូរណ៍​ជាង ២​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ក៏​ដោយ ស្មារតី និង​ឆន្ទៈ​មោះមុត​របស់​វីរ​កងទ័ព​កម្ពុជា នៅ​ពោរពេញ​ដោយ​ថាមពល និង​អានុភាព​មិន​ថមថយ​» ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​៖ «​យើង​ទាំងអស់​ជឿជាក់ ហើយ​នៅ​គាំទ្រ​ដល់​បងប្អូន​ទាំងអស់ ដែល​កំពុង​ឈរជើង​ការពារ​ជាតិ ការពារ​ទឹកដី ការពារ​សន្តិភាព និង​សមិទ្ធផល​ទាំងឡាយ​ដែល​បុព្វបុរស និង​ថ្នាក់ដឹកនាំ​ជំនាន់​មុន​របស់​យើង​បាន​ខិតខំ​កសាង និង​បន្សល់​ទុក​ដល់​ពួក​យើង​យ៉ាង​លំបាកលំបិន​បំផុត​» ។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​បាន​សូម​សម្តែង​នូវ​ការ​គោរព និង​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ជាទី​បំផុត​ជូន​ចំពោះ​វីរភាព និង​ពលិកម្ម​របស់​កងកម្លាំង​ជួរ​មុខ​គ្រប់​ប្រភេទ និង​គ្រប់​ទិស​ទាំងអស់​ដោយ​មនោសញ្ចេតនា​ដឹងគុណ និង​កោតសរសើរ​ដ៏​ខ្ពង់ខ្ពស់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ