ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​អភិរក្ស និង​ជួសជុល​ជើង​សសរ​ នៅ​រួត​បាកាន​ ប្រាសាទអង្គរវត្ត

1 ថ្ងៃ មុន

ខេត្តសៀមរាប ៖ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​អភិរក្ស និង​ជួសជុល​ជើង​សសរ​នៅ​រួត​បាកាន​ប្រាសាទ​អង្គរ ដែល​ជើង​សសរ​មួយ​ចំនួន​មានការ​ពុក​ផុយ ។ លោក…

ខេត្តសៀមរាប ៖ ក្រុមការងារ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​អភិរក្ស និង​ជួសជុល​ជើង​សសរ​នៅ​រួត​បាកាន​ប្រាសាទ​អង្គរ ដែល​ជើង​សសរ​មួយ​ចំនួន​មានការ​ពុក​ផុយ ។

លោក សយ សុភា​រិ​ន្ទ មន្ត្រី​បច្ចេកទេស​ផ្នែក​អភិរក្ស​ថ្ម បានឱ្យ​ដឹង​ថា ជើង​សសរ​នៅ​រួត​បាកាន​ដែល​ត្រូវ​បាន អភិរក្ស និង​ជួសជុល​ក្នុង​ដំណាក់កាល​ទី​១​នេះ មាន​សរុប​១០​សសរ ដែល​សុទ្ធ​សឹង​មានការ​ពុក​ផុយ ហើយ​ចាំបាច់​ត្រូវ​ជួសជុល និង​អភិរក្ស​ឡើង​វិញ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក សយ សុភា​រិ​ន្ទ មូលហេតុ ដែល​នាំ​ឱ្យជើង​សសរ​ពុក​ផុយ ដោយសារ​កត្តា​ធម្មជាតិ លាមក និង​ទឹកនោម​ប្រចៀវ​។ យូរ​ៗ​ទៅ​ធ្វើ​ឱ្យ​សារធាតុ​ទាំងនោះ​ទៅ​ស៊ី​ថ្ម ។​ល​។

គម្រោង​អភិរក្ស និង​ជួសជុល​សសរ​នៅ​រួត​បាកាន​អង្គរវត្ត បាន​ចាប់ផ្តើម​នៅ​ខែ​ក្នុង​កុម្ភៈ ឆ្នាំ​២០២៥ រហូត​មក​ដល់​ពេល​នេះ​ជួសជុល​បាន​ចំនួន​៩​សសរ ក្នុង​ចំណោម​១០​សសរ ដែល​គិត​ជា​ទំហំ​ការងារ បាន​ប្រហែល​៨០​ភាគរយ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ