ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិមាន​ក្រឹម​ឡាំង​ថា​លោក​ពូទីន​ត្រៀម​ជួយ​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​អ៊ីរ៉ង់

1 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ទោះ​បី​កំពុង​មាន​បញ្ហា​ខ្លួន​ឯង​ដោះ​ស្រាយ​មិន​ទាន់​ចេញ​ក៏​ដោយ​ ក៏​លោក​ពូទីន​ត្រៀម​ចូល​រួម​ចំណែក​កម្រិត​ណា​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ រុស្ស៊ី​ធ្លាប់​ជួយ​ជ្រោម​ជ្រែង​នៅ​ក្នុង​បញ្ហា​នេះ​រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥​ (ជំនាន់​លោក​អូបាម៉ា)។ យោង​តាម​វិមាន​ក្រឹម​ឡាំង, នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​កាលពី​យប់​មិញ លោក​ពូទីន​ថ្លែង​ប្រាប់​លោក​ត្រាំ​ថា​លោក​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អ៊ីរ៉ង់​ដើម្បី​ចរ​ចា​គ្នា​។ លោក​ត្រាំ​ថ្លែង​ក្រោយ​ពេល​និយាយ​ទូរ​ស័ព្ទ​ថា​ពេល​វេលា​កាន់​តែ​នៅ​សល់​តិច​មែន​ទែន​ហើយ​។ អ៊ីរ៉ង់​ត្រូវ​តែ​សម្រេច​ចិត្ត​ឱ្យ​បាន​ដាច់​ស្រេច​នៅ​ក្នុង​បញ្ហា​នេះ​។…

ទី​ក្រុង​ម៉ូស្គូ៖ ទោះ​បី​កំពុង​មាន​បញ្ហា​ខ្លួន​ឯង​ដោះ​ស្រាយ​មិន​ទាន់​ចេញ​ក៏​ដោយ​ ក៏​លោក​ពូទីន​ត្រៀម​ចូល​រួម​ចំណែក​កម្រិត​ណា​មួយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​។ រុស្ស៊ី​ធ្លាប់​ជួយ​ជ្រោម​ជ្រែង​នៅ​ក្នុង​បញ្ហា​នេះ​រហូត​ដល់​មាន​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​២០១៥​ (ជំនាន់​លោក​អូបាម៉ា)។ យោង​តាម​វិមាន​ក្រឹម​ឡាំង, នៅ​ក្នុង​ការ​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​កាលពី​យប់​មិញ លោក​ពូទីន​ថ្លែង​ប្រាប់​លោក​ត្រាំ​ថា​លោក​​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​នាម​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ជិត​ស្និទ្ធ​របស់​អ៊ីរ៉ង់​ដើម្បី​ចរ​ចា​គ្នា​។

លោក​ត្រាំ​ថ្លែង​ក្រោយ​ពេល​និយាយ​ទូរ​ស័ព្ទ​ថា​ពេល​វេលា​កាន់​តែ​នៅ​សល់​តិច​មែន​ទែន​ហើយ​។ អ៊ីរ៉ង់​ត្រូវ​តែ​សម្រេច​ចិត្ត​ឱ្យ​បាន​ដាច់​ស្រេច​នៅ​ក្នុង​បញ្ហា​នេះ​។ ត្រាំ​មាន​ជំនឿ​ថា​ទោះ​បី​ជា​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​អ៊ីរ៉ង់​ក៏​ដោយ​ ក៏​រុស្ស៊ី​មិន​ចង់​ឃើញ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយ​ក្លេអ៊ែរ​នោះ​ទេ​។ លោក​ថា​លោក​ពូទីន​ចង់​រួម​ចំណែក​ចរ​ចា​គ្នា​ជា​មួយ​អ៊ីរ៉ង់​​។ ដូច្នេះ​ ត្រាំ​មាន​ជំនឿ​ថា​បើ​បាន​ដូច្នេះ​​មែន​អាច​នឹង​ជួយ​ពន្លឿន​ការ​ចរ​ចា​គ្នា​។ គ្រាន់​តែ​ថា​សម្រាប់​ពេល​នេះ ត្រាំ​​យល់​ថា​អ៊ីរ៉ង់​ហាក់​ដូច​ជា​ដើរ​អូស​ជើង​បន្តិច​។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹម​ឡាំង លោក​ប៉េ​ស្កូស ថ្លែង​ថា​ប្រទេស​យើង​ទាំង​២​ (អ៊ីរ៉ង់ និង​រុស្ស៊ី) ជា​ដៃ​គូ​ដ៏​ជិត​ស្និទ្ធ​នឹង​គ្នា​។ ​​​លោក​ពូទី​ន​ថ្លែង​រួច​ហើយ​ថា​លោក​នឹង​ប្រើ​ប្រាស់​ភាព​ជិត​ស្និទ្ធ​នេះ​ដើម្បី​សម្រេប​សម្រួល​ និង​រួម​ចំណែក​នៅ​ក្នុង​ដំណើរ​ការ​ចរ​ចា​ (រវាង​អាមេរិក និង​អ៊ីរ៉ង់) ដែល​បាន និង​កំពុង​បន្ត​។ ចំពោះ​សំណួរ​ថា​តើ​លោក​ពូទីន​អាច​ចូល​រួម​នៅ​​ពេល​ណា​? លោក​ប៉េស្កូស​ថ្លែង​ថា​ការ​សន្ទនា​គ្នា​រវាង​ម៉ូស្គូ​ជា​មួយ​តេអេរ៉ង់ និង​វ៉ាស៊ីន​តោន​បាន​​ចាប់​ផ្ដើម​ជា​បណ្ដើរ​ៗ​ហើយ​តាម​រយៈ​ខ្សែ​រយៈ​មួយ​ចំនួន​។

​​​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់​ថ្លែង​ពី​ម្សិល​មិញថា​​បើ​សិន​តម្រូវ​ឱ្យ​អ៊ីរ៉ង់​លែង​ចម្រាញ់​សារ​ធាតុ​អ៊ុយ​រ៉ាញ៉ូម​ (វិទ្យុ​សកម្ម​) ទាំង​ស្រុងវា​​នឹង​ធ្វើ​​​ឱ្យ​ប៉ះ​ពាល់​ផល​ប្រយោជន៍​ជាតិ​របស់​អ៊ីរ៉ង់​​។ ​​ថ្លែង​ដូច្នេះ​ដើម្បីច្រាន​ចោល​ការ​ទាម​ទារ​របស់​អា​មេ​រិក​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​រយៈ​ពេល​ជាង​ដប់​ឆ្នាំ​កន្លង​ទៅ​​នេះ​។ សំណើ​របស់​អាមេរិក​បាន​បញ្ជូន​តាម​រយៈ​ប្រទេស​អូម៉ង់​កាល​ពី​ថ្ងៃ​សៅរ៍​។ ការ​ចរ​ចា​គ្នា​រវាង​អ៊ីរ៉ង់​ និង​អាមេរិក​​ជា​​នយោបាយ​ការ​ទូត​ប្រយោល​ (shuttle diplomacy) មាន​ន័យ​ថា​មាន​អន្តរ​ការី​ធ្វើ​ជា​អ្នក​​​ពាំ​នាំ​សេច​ក្ដី​ទៅ​មក​រវាង​ភាគី​ជម្លោះ​។ ករណី​ចរ​ចា​គ្នា​នៅ​ក្នុង​បញ្ហា​អ៊ុយ​ក្រែន​ និង​អ៊ីស្រាអែល​ក៏​ដូច​គ្នា​ដែរ​។

បន្ទាប់​ពី​ចរ​ចា​គ្នា​៥​ដង​កន្លង​ទៅ​នេះ​ ចំណោទ​បញ្ហា​នៅ​តែ​កើត​មាន​ដដែល​។ អ៊ីរ៉ង់​​ថា​ខ្លួន​ត្រូវ​តែ​មាន​សិទ្ធិ​ចម្រាញ់​សារ​ធាតុ​វិទ្យុ​សកម្ម​កម្រិត​ស្រាល​ដើម្បី​បម្រើ​ឱ្យ​វិស័យ​ស៊ីវិល​។ អាមេរិក​ថា​បើ​មាន​សិទ្ធិ​ចម្រាញ់​ក៏​មាន​សិទ្ធិ​ចុះ​។ ប៉ុន្តែ​ត្រូវ​ចម្រាញ់​នៅ​ប្រទេស​ដទៃ​ដើម្បី​ធានា​តម្លា​ភាព​។ អ៊ីរ៉ង់​ក៏​នៅ​តែ​មិន​ព្រម​ទៀត​។ អ៊ីរ៉ង់​ថា​ខ្លួន​ត្រូវ​តែ​មាន​សិទ្ធិ​ចម្រាញ់​វិទ្យុ​សកម្ម​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​។ ​​អគ្គ​មគ្គុទ្ទេស​ក៍​អ៊ីរ៉ង់​​ថ្លែង​ថា​​អ៊ីរ៉ង់​​​មិន​បដិសេធ​​ការ​ចរ​ចា​គ្នា​ទេ។ ប៉ុន្តែ​សំណើ​របស់​អាមេរិក​ពិបាក​ទៅ​រួច​ព្រោះ​ផ្ទុយ​ពី​គុណ​តម្លៃ​របស់​អ៊ីរ៉ង់​ស្ដី​ពី​ភាព​ឯក​រាជ្យ​-​ម្ចាស់​ការ​ និង​គោល​ការណ៍​ «យើង​អាច​ធ្វើ​បាន»​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ