ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​ន យូ​ប៊ី​ន រចនា​រ៉ូ​ប​រំលេច​អត្តសញ្ញាណ​តំណាង​​ខេត្ត​ក្រុង​ទាំង​២៥​របស់​កម្ពុជា​​លើ​ឆាក​អន្តរ​ជាតិ

2 ថ្ងៃ មុន
  • ភ្នំពេញ

ជា​ថ្មី​ម្តងទៀត មហាជន​បាន​ផ្ទុះ​ការ​សរសើរ​ជា​ថ្មី​ទៅ​កាន់​តារា​សម្តែង​នាង ស៊ី​ន យូ​ប៊ី​ន បន្ទាប់​ពី​តារា​ស្រី​រូប​នេះ បាន​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បង្ហាញ​ពី​អត្តសញ្ញាណ​តំណាង​ខេត្ត​ក្រុង​ទាំង​២៥​របស់​កម្ពុជា ស្លៀក​នៅ​លើ​ឆាក​អន្តរជាតិ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ រ៉ូ​ប​ដែល​បាន​ច្នៃ​ខាងលើ ត្រូវ​បាន​តារា​ស្រី​រូប​នេះ​ស្លៀក​ទៅ​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់​មួយ​ដែល​មានឈ្មោះ​ថា…

ជា​ថ្មី​ម្តងទៀត មហាជន​បាន​ផ្ទុះ​ការ​សរសើរ​ជា​ថ្មី​ទៅ​កាន់​តារា​សម្តែង​នាង ស៊ី​ន យូ​ប៊ី​ន បន្ទាប់​ពី​តារា​ស្រី​រូប​នេះ បាន​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​បង្ហាញ​ពី​អត្តសញ្ញាណ​តំណាង​ខេត្ត​ក្រុង​ទាំង​២៥​របស់​កម្ពុជា ស្លៀក​នៅ​លើ​ឆាក​អន្តរជាតិ​កាលពី​ពេល​ថ្មី​ៗ​នេះ ។

រ៉ូ​ប​ដែល​បាន​ច្នៃ​ខាងលើ ត្រូវ​បាន​តារា​ស្រី​រូប​នេះ​ស្លៀក​ទៅ​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់​មួយ​ដែល​មានឈ្មោះ​ថា HOFS awards ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​សង្ហ​បុរី កាលពី​រាត្រី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ ។

បើ​តាម​ការ​អះអាង​ពី ស៊ី​ន យូ​ប៊ី​ន នេះ ជា​រ៉ូ​ប​ដែល​នាង​បាន​ចូល​ជាមួយ​អ្នក​ច្នៃ​ម៉ូត​នៅ​ស្រុក​ខ្មែរ​រួម​គ្នា​បង្កើត​ចេញ​មក​បង្ហាញ​ពី​អត្ត​សញ្ញា​តំណាង​ខេត្ត​ក្រុង​ទាំង​២៥​របស់​ខ្មែរយើង ។ នាង​បញ្ជាក់​ថា នៅ​ខាងលើ​រ៉ូ​ប​ដែល​នាង​ស្លៀក​នេះ គឺ​មាន​រូប​ព្រះ​បរមរាជវាំង​ដែល​តំណាង​ឲ្យ​ទីក្រុង​ភ្នំពេញ ហើយ​ខាងក្រោម​មាន​រូប​លោកតា​ដំបង​ក្រ​ញ៉ូ​ង តំណាង​ខេត្តបាត់ដំបង រូប​ឆ្នាំង​តំណាង​ខេត្តកំពង់ឆ្នាំង មាន​ដើម​ត្នោត​ខ្មែរ និង​មាន​រូប​ដំរី​ជាន់​ខ្លា តំណាង​ឲ្យ​ខេត្តកំពង់ធំ ព្រមទាំង​រូប​ផ្សេង​ទៀត​ដែល​តំណាង​ឲ្យ​ខេត្ត​ខ្មែរ​របស់​យើង ។

នាង​បន្ថែម​ថា អ្វី​ដែល​សំខាន់​នោះ​រ៉ូ​ប​មួយ​នេះ ក៏​មាន​រំលេច​នូវ​រូប​ព្រាប​សន្តិភាព និង​ពិសេស​នៅ​ខាងក្រោម​រ៉ូ​ប​ក៏​មាន​រូប​ឆ្នេរ​ខ្សាច់​ដ៏​ស​ក្បោះ​របស់​កោះ​រ៉ុ​ង​ថែម​ទៀត​ផង​ដែរ ។ ក្រោយ​ទទួល​បាន​ពានរង្វាន់​ខាងលើ​នេះ ស៊ី​ន យូ​ប៊ី​ន បាន​បង្ហោះ​សំ​ណេ​រលើ​បណ្តាញ​សង្គម​ថា ៣​ឆ្នាំ​ជាប់​ៗ​គ្នា​ជាមួយនឹង​ពានរង្វាន់ HOFS សូម​អរគុណ​ដល់​មនុស្ស​ទាំងអស់​ដែល​តែងតែ​នៅ​ក្បែរ​ខ្ញុំ និង​សូម​អបអរសាទរ​ដល់​ព្រះ​អង្គ​ម្ចាស់​ក្ស​ត្រី​យ៍ ។

យ៉ាងណា ក្រោយ​ពី​ការ​បង្ហាញ​ពី​ការ​ច្នៃ​ម៉ូត​បង្ហាញ​ពី​អត្តសញ្ញាណ​ខ្មែរ​នា​ពេល​នេះ មហាជន ជា​ពិសេស បណ្តា​ប្រិ​យ​មិត្ត​គាំទ្រ​សម្តែង​មោទនភាព​ជា​ថ្មី​ម្តងទៀត​ទៅ​កាន់​តារា​សម្តែង​នាង ស៊ី​ន យូ​ប៊ី​ន បន្ទាប់​ពី​កន្លង​មក តារា​ស្រី​រូប​នេះ​ក៏​ធ្លាប់​បាន​ធ្វើ​រឿង​ដូច​គ្នា ពេល​ដែល​នាង​មានឱកាស​ចេញ​ទៅ​ចូលរួម​កម្មវិធី​នានា​នៅ​លើ​ឆាក​អន្តរជាតិ ។

ជា​ការ​កត់សម្គាល់ តារា​សម្តែង​នាង ស៊ី​ន យូ​ប៊ី​ន គឺជា​តារា​សម្តែង​មួយ​រូប ដែល​មាន​ប្រជាប្រិយភាព​ជា​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​នាង​ក៏​ជាតា​រា​ស្រី ដែល​តែងតែមាន​វត្តមាន​ទៅ​ចូលរួម​កម្មវិធី​សិល្បៈ​ធំ​ៗ​នៅ​លើ​ឆាក​អន្តរជាតិ​ជា​ហូរហែ​ផង​ដែរ ដោយនៅ​ក្នុង​នាង​ធ្លាប់​បាន​ចូលរួម​កម្មវិធី​ល្បី​ៗ​ដូច​ជា មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​កាន​, ព្រឹត្តិការណ៍​បង្ហាញ​ម៉ូ​ដ​ផលិតផល​ម៉ាក​ដ៏​ល្បី «Dior» នៅ​ប៉ា​រី​ស ប្រទេស​បារាំង ព្រមទាំង​កម្មវិធី​លំដាប់​អន្តរជាតិ​ជា​ច្រើន​ទៀត ។

គួរ​បញ្ជាក់​ថា ពាន HOFS AWARDS 2025 គឺជា​វេទិកា​មួយ​ដែល​ផ្តល់​កិត្តិយស​ដល់​បុគ្គល​ឈានមុខ​គេ និង​អាជីវកម្ម​តាម​រយៈ​សមិទ្ធផល និង​ការ​លះបង់​របស់​ពួក​គេ ហើយ​មិនមែន​គ្រាន់តែ​ជា​បុគ្គល​លក្ខណៈ​ល្បីល្បាញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ឥស្សរជន​ដែល​មាន​ឥទ្ធិពល​ដែល​ជម្រុញ​ឧស្សាហកម្ម និង​មនុស្ស​ដូច​គ្នា​យ៉ាង​ពិតប្រាកដ ។

សម្រាប់​ពានរង្វាន់​ខាងលើ​ដែល​ទទួល​បាន​នា​ឆ្នាំ​នេះ សម្រាប់​អ្នកសិល្បៈ​កម្ពុជា​មិនមែន​មាន​តែ ស៊ី​ន យូ​ប៊ី​ន តែ​ម្នាក់​ប៉ុណ្ណោះ​ទេ ពោល​គេ​ឃើញ​មាន​ព្រះ​នាង​ចេ​ន​ណា និង​តារា​សម្តែង​វ័យក្មេង​នាង ស៊ី​ន ជេន​នី ក៏​ទទួល​ពាន​ខាងលើ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ