រាជធានីភ្នំពេញ៖ដើម្បីបញ្ចប់បញ្ហាព្រំដែនជាមួយថៃសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាកម្ពុជាប្តឹងទៅតុលាការយុត្តិមធ៌អន្តរជាតិ(ICJ) រឿងព្រំដែ នកម្ពុជាមួយនឹងប្រទេសថៃ។
ការលើកឡើងរបស់សម្តេចបវរធិបតីបន្ទាប់ពីមានប៉ះគ្នាមួយប្រាវដោយទាហា៊នថៃបានលួចបាញ់មកកងទ័ពកម្ពុជាបណ្តាលឲ្យទាហ៊ានកម្ពុជាម្នាក់បានស្លាប់។
ថ្លែងក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភានាព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ២០២៥ សម្តេចវរធិបតី ហ៊ុន ម៉ាណែតបានគូសបញ្ជាក់ថាយ៉ាងដូច្នេះថា៖ដើម្បីកុំឲ្យមានការកើនឡើងកម្កៅនៅប្របាទតាមាន់ ក៏ដូចជានៅតាមប្រសាទមួយចំនួននៅទិសឧត្តមានជ័យ ដែលអាចប្រឈមមុខដាក់គ្នាជា ថ្មីក្នុងនាមរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានខិតខំទប់ស្កាត់កុំឲ្យឆេះកាន់តែខ្លាំង និងរក្សាទំ នាក់ទំនងនៅតាមតំបន់ព្រំដែនល្អ ក៏ដោយតែបញ្ហានេះនៅតែមិនទាន់ចប់នៅឡើយ។ ប៉ុន្តែ ផ្ទុយទៅវិញក្រុមជ្រុលនិយមនៅតែបន្តដុតកម្តៅជាប្រចាំ ។ រាជរដ្ឋាភិបាលកម្ពុជាតែ ងតែប្រកា ន់ជំហរក្នុងកា រដោះស្រាយបញ្ហានេះដោយសន្តិវិធី ផ្អែកលើ បច្ចេកទេស និងច្បាប់ អន្តរជាតិ។
សម្តេចវរបធិបតីបានលើកឡើងថាដើម្បីបង្កើនប្រសិទ្ធភាពដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលបាសម្រេចឲ្យគណៈកម្មការចម្រុះព្រំដែនកម្ពុជា (JBC) ដោយ រៀបចំកិច្ច ប្រជុំ ជាបន្ទាន់ជាមួយនឹងភាគីថៃ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយបន្តវាស់វែង ខ័ណ្ឌសីមា បោះ បង្គោលព្រំដែននៃប្រទេសទាំងពីរ។
ប្រគល់ភារកិច្ចឲ្យគណៈកម្មការចម្រុះដើម្បីត្រៀម ដាក់ចូល ក្នុងរបៀបវារៈ សម្រាប់កិច្ចប្រជុំJBC ពាក់ព័ន្ធនឹងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតា មាន់តូច ប្រាសាទការក្របី និងបំបន់មុំបី ដើម្បីដាក់ទៅតុលាការយុត្តិធម៌ អន្តរជា តិ(ICJ ) ដើម្បីជាជាងអង្គុយបកផ្សែង។
ជាមួយគ្នានោះដែរសម្តេចបវរធិបតីបានសម្តែងក្តីសង្ឃឹមថាភាគីថៃ និងមានការឯកភាព យក បញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិដោយសុចរិតភាព ស្មោះត្រង់ជាមួយគ្នា ទៅវិញទៅមក ដើម្បីបញ្ចប់បញ្ហានេះកុំក្លាយជាបញ្ជាប្រឈមមុខដាក់គ្នាសារជាថ្មី។
សម្តេចបវរធិបតីបានគូសបញ្ជាក់ថា៖«ខ្ញុំសូមបញ្ជាក់ថាទោះបីជាភាគីថៃមិនឯកភាព ជាមួយយើងក្នុងការយកបញ្ហានេះទៅICJ ក៏ដោយ ក៏កម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរ ជាតិលើបញ្ជានេះ ដើម្បីបញ្ចប់បញ្ហានេះ និងពន្លត់បញ្ហានេះ កុំឲ្យមានស្រពិចស្រពិល។ ពិសេសនោះការធ្លាក់ចូលទៅក្នុង ការបំផុសការរុញច្រា នរបស់ក្រុមមួយក្តាប់តូចរបស់ថៃនិងកម្ពុជា ដែលអាចឈានដល់ការផ្ទុះអាវុធ និងការប្រឈមមុខដាក់គ្នា។ អីញ្ចឹងកិច្ចការងារនេះគឺជាការសម្រេចរបស់រាជរដ្ឋាភិបាល»។
ជាមួយគ្នានោះដែរសម្តេចបវរធិបតីក៏បានលើកឡើងថាបើទោះបីជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីក្តីតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក្តី ប៉ុន្តែកម្ពុជារក្សា សិទ្ធិ ក្នុងការការពារដែនអធិបតេយ្យ បូរណភាពទឹកដីរបស់ខ្លួនតាម គ្រប់មធ្យោបាយ រួមទាំងការ ប្រើ ប្រាស់កំលាំងប្រដាប់អាវុធ បើសិនមានការប៉ុនប៉ងរំលោភ ដែនអធិបតេយ្យភាពកម្ពុជា។
សម្តេចវបរធិបតីបានបន្ថែមកម្ពុជាមិនមានបំណងយកឈ្លានពានច្រៀតចូលកិច្ចការប្រទេសជិតខាង មិនចង់បានទឹកដីប្រទេសណាសូម្បីមួយមីលីម៉ែត្រ។ កម្ពុជាបានប្តេជ្ញាចិត្តក្នុងការរថែរ ក្សាការពារដាច់ខាតឲ្យខានតែបាននូវទឹកដី ដែលនេះជាការចង់បានរបស់់កងទ័ពរបស់យើង៕



ចែករំលែកព័តមាននេះ