ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​កំ​បូល ឃាត់​ម៉ូតូ​១០​គ្រឿង បំពាក់​ស៊ី​ម៉ាំង​កែ​ច្នៃ លាន់ឮ​ខ្លាំង

3 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ក​ម្លាំ​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល បាន​ឃាត់​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​កែ​ច្នៃ​(​សំឡេង​លាន់ឮ​ខ្លាំង​) បាន​ចំនួន​១០​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៤…

រាជធានី​ភ្នំពេញ ៖ ក​ម្លាំ​នគរបាល នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល បាន​ឃាត់​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​កែ​ច្នៃ​(​សំឡេង​លាន់ឮ​ខ្លាំង​) បាន​ចំនួន​១០​គ្រឿង កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៤ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ថា កិច្ចការ​ខាងលើ​នោះ ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​ផែនការ​ដឹកនាំ និង​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់​ចេញ​នា​វេលា​យប់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ ឲ្យ​បង្ក្រាប​លើ​ការ​ប្រើប្រាស់​ម៉ូតូ​បំពាក់​ស៊ី​ម៉ាំង​កែ​ច្នៃ បំពង​សំឡេង​លាន់ឮ​ខ្លាំង តាម​ដងផ្លូវ រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ​ដែរ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ធ្វើការ​ឃាត់​ម៉ូតូ​បាន​ចំនួន​១០​គ្រឿង រួម​មាន ៖
១-​ម៉ូតូ​ម៉ាក Honda Scoopy ស៊េរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1Kl-3215
២-​ម៉ូតូ​ម៉ាក Honda CRF ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ភ្នំពេញ​1 LQ 9238
៣-​ម៉ូតូ​ម៉ាក​Yamaha Exciter ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1HL-5091
៤-​ម៉ូតូ ម៉ាក Yamaha Exciter ពណ៌ ស លាយ​ខ្មៅ ស៊េរី​ឆ្នាំ​២០១៦ គ្មាន​ស្លាក​លេខ
៥-​ម៉ូតូ​ម៉ាក Honda vorio ពណ៌​កាប់​ស្តាំ​ង ស៊េរី​ឆ្នាំ​២០២៤ ពាក់​ស្លាក​លេខ ភ្នំពេញ 1LH-8674
៦-​ម៉ូតូ​ម៉ាក​ហុងដា​សូ​និ​ច ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1C-5557
៧-​ម៉ូតូ​ម៉ាក ហុងដា​SL​ពណ៌​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ
៨-​ម៉ូតូ ម៉ាក Honda Wave ព​ណ៍​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ-6260
៩-​ម៉ូតូ​ម៉ាក YAMAHA MZLAS ព​ណ៍ ប្រផេះ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ 1JG-9428
និង​១០-​ម៉ូតូ​ម៉ាក Yamaha Exciter ពណ៌​ខ្មៅ​លាយ​ស្វាយ ពាក់​ស្លាក​លេខ ភ្នំពេញ 1KR-5873 ។

នគរបាល បាន​ប្រាប់​បន្ថែម​ទៀត​ថា ក្រោយ​ពេល​ឃាត់​ម៉ូតូ​នោះ​រួច កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល បាន​ធ្វើការ​ណែនាំ​អប់រំ និង​ឲ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ដាក់​ស៊ាំ​ម៉ាំង​ប្រែ​ន ឬ​ស៊ី​ម៉ាំង​កែ​ច្នៃ​បន្ត​ទៀត និង​តម្រូវ​ឲ្យ​យក​បំពង់​ស៊ី​ម៉ាំង​ដើម​របស់​ម៉ូតូ ទៅ​ដោះ​ដូរ ទើប​ប្រគល់​ម៉ូតូ​ឲ្យ​យក​ត្រលប់​ទៅ​ផ្ទះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ