ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស ជួប​សំណេះសំណាល យុវជន​ស្ម័គ្រចិត្ត​ចូល​បម្រើកងទ័ព បំពេញ​ក្របខ័ណ្ឌ​ឲ្យ​កងទ័ពជើងគោក

4 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣១ ខែឧសភា ឆ្នាំ​២០២៥ នៅ​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្តាល ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស និង​ជា​ប្រធាន​អនុ​គណៈកម្មការ​ជ្រើសរើស​យុវជន​ស្ម័គ្រចិត្ត ចូល​បម្រើ​កង​យោធពលខេមរភូមិន្ទ បំពេញ​ឲ្យ​ក្រប​ខណ្ឌ​យោធភូមិ​ភាគ​ពិសេស កងទ័ពជើងគោក បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្ដាំផ្ញើ​ដល់​យុវជន​ស្ម័គ្រចិត្ត ចូល​បម្រើ​កង​យោធពលខេមរភូមិន្ទ ទិស​យោធភូមិ​ភាព​ពិសេស បំពេញ​ក្របខ័ណ្ឌ​ឱ្យ​កងទ័ពជើងគោក ។

ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី បាន​រំលឹក​ដល់​ក្មួយ​ៗ ទាំងអស់ ដែល​បាន​ជាប់​ឈ្មោះ​ជា​កង​យោធពលខេមរភូមិន្ទ ត្រូវ​អនុវត្ត​ឲ្យ​បាន​នូវ​បទបញ្ជា​របស់​សាលា និង​លក្ខន្តិក​ទូទៅ​របស់​កង​យោធពលខេមរភូមិន្ទ ជា​ពិសេស ត្រូវ​ស្ដាប់​គ្រូ​ឧទ្ទេសនាម​មេរៀន ដើម្បី​យក​ទៅ​អនុវត្ត​ក្រោយ​ពេល​បញ្ចប់​វគ្គ​។ សង្ឃឹមថា ក្រោយ​បញ្ចប់​វគ្គ​ក្មួយ​ៗ ទទួល​បាន​លទ្ធផល​ល្អ និង​យកចំណេះ​ដឹង​ទៅ​បម្រើ​ជាតិ​មាតុភូមិ​។ ត្រូវ​ជៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន ត្រូវ​យកចិត្ដទុកដាក់ បង្កើន​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់តែ​ស្ទាត់ជំនាញ ដើម្បី​រួមចំណែក​កសាង​ធនធានមនុស្ស​ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ឱ្យ​កាន់តែ​មានគុណ​ភាព និង​ប្រសិទ្ធភាព ក្នុង​បុព្វហេតុ​ពង្រឹង​ខឿន​ការពារ​ជាតិ​។ ត្រូវ​ស្មោះត្រង់​ដាច់ខាត​ជាមួយ ជាតិ សាសនា ព្រះមហាក្សត្រ ហ៊ាន​ពលី​កម្ម​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ