ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ថា​បទ​ឈប់​បា.ញ់​១​មុខ​មិន​គ្រប់​គ្រាន់​សម្រាប់​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ទេ

4 ថ្ងៃ មុន

ទី​ក្រុង​ញូយ៉ក៖ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​វ៉ាស៊ីលី នេ​បឹន​ហ្សៀ (Vassily Nebenzia) ថ្លែង​នៅ​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​​ថា​​រដ្ឋាភិបាល​របស់​លោក​នឹង​ពិចារណា​ទទួល​យក​សំណើ​នៃ​បទ​ឈប់​បាញ់​ ហើយ​នឹង​ឈាន​ដល់​ការ​ចរ​ចា​សន្តិ​ភាព​ជា​ស្ថា​ពរ​។ ប៉ុន្តែ​លោក​សូម​បញ្ជាក់​ថា​ទី​ក្រុង​ម៉ូស្គូ​សូម​ទាម​ទារ​២​ចំណុច​ ទី​១-​ក្រុម​បស្ចិម​ប្រទេស​ត្រូវ​ឈប់​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​…

ទី​ក្រុង​ញូយ៉ក៖ ឯក​អគ្គ​រដ្ឋ​ទូត​រុស្ស៊ី​ប្រចាំ​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក​វ៉ាស៊ីលី នេ​បឹន​ហ្សៀ (Vassily Nebenzia) ថ្លែង​នៅ​មុខ​ក្រុម​ប្រឹក្សា​សន្តិសុខ​​ថា​​រដ្ឋាភិបាល​របស់​លោក​នឹង​ពិចារណា​ទទួល​យក​សំណើ​នៃ​បទ​ឈប់​បាញ់​ ហើយ​នឹង​ឈាន​ដល់​ការ​ចរ​ចា​សន្តិ​ភាព​ជា​ស្ថា​ពរ​។ ប៉ុន្តែ​លោក​សូម​បញ្ជាក់​ថា​ទី​ក្រុង​ម៉ូស្គូ​សូម​ទាម​ទារ​២​ចំណុច​ ទី​១-​ក្រុម​បស្ចិម​ប្រទេស​ត្រូវ​ឈប់​ផ្ដល់​អាវុធ​ទៅ​ឱ្យ​អ៊ុយ​ក្រែន​ និង​​ទី​២-​អ៊ុយ​ក្រែន​មិន​ត្រូវ​ចល័ត​កង​ទ័ព​នៅ​អំឡុង​ពេល​នៃ​បទ​ឈប់​បាញ់​។

​បើ​ទុក​ជា​​អ៊ុយ​ក្រែន និង​បស្ចិម​ប្រទេស​យល់​ព្រម​ទទួល​យក​ចំណុច​ទាំង​នេះក៏​ដោយ​ ក៏លោក​​​យល់​ថា​បទ​ឈប់​បាញ់​មិន​មែន​ជា​បំណង​ប្រាថ្នា​ពិត​ប្រាកដ​ដែល​ភាគី​ជម្លោះ​ចង់​បាន​នោះ​ទេ​។ លោក​យល់ថា​​ត្រឹម​តែ​បទ​ឈប់​បាញ់​មួយ​មុខ​មិន​គ្រប់​គ្រាន់​ទេ​​​។ តាម​ចិត្ត​របស់​លោក​ លោក​យល់​ថា​ដើម្បី​សម្រេច​ឱ្យ​បាន​កិច្ច​ព្រម​ព្រៀម​ជា​អចិន្ត្រៃយ៍​ និង​ជា​ស្ថា​ពរ​លុះ​ត្រាំ​តែ​អ៊ុយ​ក្រែន​ និង​ក្រុម​សម្ព័ន្ធ​មិត្ត​ដោះ​ស្រាយ​អ្វី​ដែល​ជា​ឫស​គល់​នៃ​សង្គ្រាម​ឱ្យ​ចប់​សព្វ​គ្រប់​សិន​។

លោក​ថ្លែង​បន្ត​ទៀត​ថា​អ្វី​ដែល​យើង​ស្នើ​សុំ​នៅ​ពេល​នេះ​គឺ​ជួប​គ្នា​ជា​លើក​ទី​២​នៅ​ទី​ក្រុង​អ៊ីស្តាន់​ប៊ូល​ ប្រទេស​តួក​គី​ នា​សប្ដាហ៍​ក្រោយ​។ អាមេរិក​មិន​ចង់​បាន​ដូច​លើក​ឡើង​របស់​រុស្ស៊ី​ទេ​។ អាមេរិក​ចង់​ឱ្យ​រុស្ស៊ី​ទទួល​យក​បទ​ឈប់​បាញ់​​ដ៏ពេញ​លេញ​មួយ​រយៈ​ពេល​៣០​ថ្ងៃ​។ មាន​​ន័យ​ថាឈប់​ផ្ទុះ​អាវុធ​ទាំង​ស្រុង​នៅ​គ្រប់​សមរ​ភូមិ​។ កាល​ពី​ពេល​ជួប​គ្នា​លើក​ទី​១​នោះ​ ភាគី​ទាំង​២​មិន​អាច​ទទួល​​បាន​​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់​ទេ​ក្រៅ​ពី​យល់​ព្រម​ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ម្ខាង​ៗ​មួយ​ពាន់​នាក់​។

អ្នក​ការ​ទូត​អាមេរិក​​ម្នាក់​ឡើង​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​​​អាមេរិក​ក៏​យល់​​ស្រប​ដូច​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​​ដទៃ​ទៀត​​ដែរ​គឺ​ថា​រុស្ស៊ី​មិន​សូវ​ខ្វាយ​ខ្វល់​អំពី​បញ្ហា​សន្តិ​ភាព​ទេ​។ រុស្ស៊ី​គិត​តែ​ម៉្យាង​ប៉ុណ្ណោះ ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ដណ្ដើម​​​ជ័យ​ជម្នះ​នៅ​ក្នុង​សមរ​ភូមិ​យោធា​។ ឯក​អគ្គ​រដ្ឋ​ទូតរុស្ស៊ី​ថ្លែង​ស្រដៀង​នឹង​កា​រអះ​អាង​នេះ​ដែរ​។ រុស្ស៊ី​ថា​បើ​យើ​ង​ (រុស្ស៊ី​) យល់​ថា​ចាំ​បាច់​ យើង​ត្រូវ​តែ​ធ្វើ​សង្គ្រាម​ជា​បន្ត​ទៀត​​ដើម្បី​កម្ចាត់​ចោល​ឱ្យ​អស់​នូវ​ការ​គំរាម​កំហែង​មក​លើ​ព្រំ​ដែន​របស់​យើង​, កម្ចាត់​ក្រុម​ប្រឆាំង​រុស្ស៊ី​ និង​ក្រុម​ណាហ្ស៊ី​ជាន់​ថ្មី​។ យើ់ង​មិន​អនុញ្ញាត​ឱ្យ​បញ្ហា​នេះ​កើត​មាន​ជា​ដាច់​ខាត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ