ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ប​គ្នា​ឆ.ក់​ខ្សែ​.ក​មាស១​តម្លឹង​កន្លះ ស៊យ​ម្ចាស់​គេ​ចា.ប់ដៃ​ទាន់ទាញ​ផ្តួ.ល​ម៉ូតូ​​វិញជាប់ជុច

4 ថ្ងៃ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ ជនសង្ស័យ​២​នាក់​ចេញពី​ផឹកស៊ី​នៅ​ភ្នំ​បា​សិទ្ធ បែកគំនិត​ចេញ​ឆក់​ខ្សែ.​ក​មាស​ទម្ងន់​១​តម្លឹង​កន្លះ​ពី​​​បុរស​ម្នាក់​ តែ​មិន​បាន​សម្រេច ត្រូវ​ម្ចាស់​គេ​ចាប់ដៃ​ជាប់​ទាញ​ផ្តួល​ម៉ូតូ ក្របួច​បាន​ទាំង​២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច ។ ហេតុការណ៍​ការ​បង្ក​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥…

ខេត្តកណ្តាល​ ៖ ជនសង្ស័យ​២​នាក់​ចេញពី​ផឹកស៊ី​នៅ​ភ្នំ​បា​សិទ្ធ បែកគំនិត​ចេញ​ឆក់​ខ្សែ.​ក​មាស​ទម្ងន់​១​តម្លឹង​កន្លះ​ពី​​​បុរស​ម្នាក់​ តែ​មិន​បាន​សម្រេច ត្រូវ​ម្ចាស់​គេ​ចាប់ដៃ​ជាប់​ទាញ​ផ្តួល​ម៉ូតូ ក្របួច​បាន​ទាំង​២​នាក់​ប្រគល់​ឲ្យ​សមត្ថកិច្ច ។ ហេតុការណ៍​ការ​បង្ក​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៥ ចំណុច​ផ្លូវ​បេតុង​លេខ​៤២ នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ដកណ្ដាល ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ធុ​ច មក​រា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជាកសិករ រស់នៅ​ភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។ ចំណែក​ជនសង្ស័យ​ទាំង​០២​នាក់​រួម​មាន ១-​ឈ្មោះ ហួរ ហេង ហៅ​ជេ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​អង្គ​កែវ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន អ្នក​ឆក់ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​+)​។


២-​ឈ្មោះ ហ៊ិ​ន បញ្ញា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​អង្គ​កែវ សង្កាត់ ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្ន​ពេញ (​ឃាត់ខ្លួន អ្នក​ឌុ​ប មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​+)​។​

ក្នុង​នោះ​ សម្ភារ​បាត់បង់ ៖ ខ្សែ​.​ក​០១​ខ្សែ មាន​ទម្ងន់ ១​តម្លឹង​កន្លះ (​ជា​របស់​ជន​រង​គ្រោះ​យក​បាន​មក​វិញ​)​។ និង ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក Zusuki nex ផលិត​ឆ្នាំ​២០២៥ ពណ៌​ស​-​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1 LL-9525 ។

សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចេញពីផ្ទះ​របស់​ខ្លួន ពេល​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​អែប​ឈប់​ម៉ូតូ​ហើយ​ឈរ​នៅ​ជិត​រទេះ​លក់​ភេសជ្ជៈ​ក្បែរ​ចិញ្ចើម​ផ្លូវ ។

ពេល​នោះ​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ពី​ទិស​ខាងជើង រួច​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​ខ្សែ ក​ពី​ជន​រង​គ្រោះ តែ​ត្រូវ​បាន​ជន​រង​គ្រោះ​ចាប់ដៃ​ជនសង្ស័យ​ជាប់ និង​ទាញ​ជនសង្ស័យ​ទាំង​ពីរ​នាក់​ដួល​ម៉ូតូ ។

ភ្លាម​នោះ​ជនសង្ស័យ​ទាំង​២​ក៏​បាន​ទុក​ម៉ូតូ​ចោល​ហើយ​រត់គេច​ចេញពី​កន្លែង​កើតហេតុ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្រែ​កថា​ចោរ​ៗ និង​រាយការណ៍​មក​កាន់​សមត្ថកិច្ច​។ ក្រោយ​ពី​ទទួល​ព័ត៌មាន​បាន​ភ្លាម សមត្ថកិច្ច​ផ្នែក​ជំនាញ​ស្រុក​បាន​សហការ​រ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​បែក​ចាន ប៉ុស្ដិ៍​ក្រាំង​ម្កា់ក ប៉ុស្ដិ៍​ឆក់​ឈើ​នាង ប្រជា​ការពារ និង​ប្រជាពលរដ្ឋ បាន​ធ្វើការ​ដេញ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ភ្លាម​ៗ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​សួរនាំ​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ពី​ផឹក
ស៊ី​នៅ​ភ្នំ​បា​សិទ្ធ រួច​ក៏​ជិះ​មក​តាម​ផ្លួ​វ​បេតុង​៤២ មក​ដល់​កន្លែង​កើតហេតុ​ឃើញ​ជន​រង​គ្រោះ​ឈរ​ប្រហែស​នៅ​ចិញ្ចើម​ផ្លូវ ក៏​ធ្វើ​សកម្មភាព​ឆក់​ខ្សែ​ក​តែ​មិន​បាន​សម្រេច ហើយ​បន្ត​សារភាព​ថា​ខ្លួន​បាន​ប្រើប្រាស់​ថ្នាំ​ញៀន​រយៈពេល​០៤​ឆ្នាំ​មក​ហើយ​។

បច្ចុប្បន្ន​ ជនសង្ស័យ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​អង្គស្នួល កំពុង​កសាង​សំណុំ​ប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​តុលាការ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ