រាជធានីភ្នំពេញ ៖ ក្រុមអ្នកជិះម៉ូតូធំនិងតូចកែច្នៃបំពង់ស៊ីម៉ាំងបំពងសំឡេងខុសលក្ខណៈបច្ចេកទេស ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកតាសេក សហការជាមួយនគរបាលជំនាញខណ្ឌជ្រោយចង្វារឃាត់ខ្លួនបញ្ជូនទៅសាកសួរនិងធ្វើតេស្តទឹកនោមរកសារធាតុញៀន ដោយអញ្ជើញអាណាព្យាបាលមកធានាយកទៅអប់រំ ។

តាមនគរបាលប៉ុស្តិ៍ព្រែកតាសេកបានឲ្យដឹងថា ដោយអនុវត្តតាមបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងប៉ុស្តិ៍
នគរបាលរដ្ឋបាលព្រែកតាសេក បានសហការជាមួយផ្នែកជំនាញខណ្ឌជ្រោយចង្វារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងបប្រហែល៩និង១០នាទីយប់ បានឃាត់ម៉ូតូកែច្នៃបំពងសំឡេងខុសបច្ចេកទេសចំនួន០៨គ្រឿង (ម៉ូតូធំចំនួន០៥គ្រឿង និងម៉ូតូតូចចំនួន០៣គ្រឿង និងម្ចាស់ម៉ូតូ០៨នាក់)។
បន្ទាប់ពីឃាត់ខ្លួនក៏បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលព្រែកតាសេកមកធ្វើការសាកសួរ និងតេស្តរកសារធាតុញៀន ក្រោយពីការធ្វើតេស្តរួចពិនិន្យឃើញថា អវិជ្ជមានទាំង០៨នាក់ ក្នុងចំណោមម៉ូតូធំទាំង០៥គ្រឿង មាន០២គ្រឿង មានលក្ខណៈត្រឹមត្រូវបច្ចេកទេស។
ចំណែក០៦គ្រឿងទៀតពិនិត្យឃើញថា មានការកែច្នៃបំពង់ស៊ីម៉ាំងបំពងសំឡេងខុសច្បាប់។ តាមនគរបាលបានឲ្យដឹងទៀតថា ម៉ូតូ០៦គ្រឿងខាងលើ ត្រូវបាននគរប៉ុស្តិ៍បានធ្វើការដកហូតរករក្សាទុក ដើម្បីដោះបំពង់ស៊ីម៉ាំងប្រែនចេញ ហើយយកបំពង់ស៊ីម៉ាំងត្រូវបច្ចេកទសមកដាក់វិញហើយអញ្ជើញអាណាព្យាបាលម្ចាស់ម៉ូតូមកធានានិងធ្វើការអប់រំ៕
ចែករំលែកព័តមាននេះ