ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ដែលជម្លៀស​ខ្លួនបានវិល​ទៅ​កាន់​ទីលំនៅ​ឋាន​វិញ​ហើយ

5 ថ្ងៃ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ ការ​វិល​ត្រឡប់​របស់​ប្រជាពលរដ្ឋ​ភាសខ្លួន​នៅ​ខេត្តព្រះវិហារ បានវិល​ទៅ​កាន់​ទីលំនៅ​ឋាន​វិញ​ហើយ ក្រោយ​បញ្ចប់​ការ​ចរចា​ព្រំដែន​ និង​មាន​ស្ថិរ​ភាព​ឡើង​វិញ​ ។ បន្ទាប់​ពី​កិច្ចចរចា​រវាង​មេទ័ព​កម្ពុជា និង​មេទ័ព​ថៃ បាន​ឈាន​ដល់ទី​បញ្ចប់​…

ខេត្តព្រះវិហារ​ ៖ ការ​វិល​ត្រឡប់​របស់​ប្រជាពលរដ្ឋ​ភាសខ្លួន​នៅ​ខេត្តព្រះវិហារ បានវិល​ទៅ​កាន់​ទីលំនៅ​ឋាន​វិញ​ហើយ ក្រោយ​បញ្ចប់​ការ​ចរចា​ព្រំដែន​ និង​មាន​ស្ថិរ​ភាព​ឡើង​វិញ​ ។

បន្ទាប់​ពី​កិច្ចចរចា​រវាង​មេទ័ព​កម្ពុជា និង​មេទ័ព​ថៃ បាន​ឈាន​ដល់ទី​បញ្ចប់​ ដោយ​លទ្ធផល​ជា​វិជ្ជ​មាន​រួច​មក ប្រជាពលរដ្ឋ​ភាសខ្លួន​ក​នៅ​មណ្ឌល​សុវត្ថិភាព​តា​កឹង ក្នុង​ខេត្តព្រះវិហារ​នោះ​ ក៏​បាន​ចាប់ផ្ដើម​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​​រៀង​ៗ​ខ្លួន​វិញ​ហើយ ក្រោម​ការ​សម្របសម្រួល​យ៉ាង​យកចិត្តទុកដាក់​ពី​រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​។

សកម្មភាព​នេះ​ បាន​ប្រព្រឹត្ត​ទៅ​បន្ទាប់​ពី​មានការ​អំពាវនាវ​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​និ​ត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួងការពារជាតិ និង​ជា​មេបញ្ជាការ​រង​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ។

ក្នុង​ឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល ​ជាមួយ​ប្រជាពលរដ្ឋ​ដែលភៀសខ្លួន​នៅ​មណ្ឌល​សុវត្ថិភាព​តា​កឹង ​កាលពី​ព្រឹក​ទី​៣០​ ឧសភា​ នេះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ