សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុនជាង២០០ក្រុមហ៊ុន បានសម្តែងការចាប់អារម្មណ៍របស់ពួកគេ ក្នុងការមកវិនិយោគនៅប្រទេសកម្ពុជា ។
សម្តេចបានមានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសសារព័ត៌មានរួមគ្នា រវាងសម្តេចធិបតី និងនាយករដ្ឋមន្ត្រីជប៉ុន លោក ISHIBA Shigeru កាលពីថ្ងៃទី៣០ ខែឧសភា ។
សម្តេចក៏បានអោយដឹងផងដែរ កម្ពុជានិងជប៉ុនសម្រេចបង្កើតកម្មវិធី «កញ្ចប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច»ដើម្បីជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ ពិសេស ការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។
សម្តេចធិបតីក៏បានលើកឡើងផងដែរ អំពីកម្ពុជាត្រៀមខ្លួនជានិច្ចបើកទ្វារស្វាគមន៍មិត្តជប៉ុន ដើម្បីមកវិនិយោគនៅកម្ពុជាដោយនិយាយថា កម្ពុជាមានច្បាប់វិនិយោគសេរី ការលើកទឹកចិត្តប្រកបដោយភាពបត់បែន និងយន្តការពិគ្រោះយោបល់ទៀងទាត់ជាមួយធុរជនជប៉ុន ៕
ចែករំលែកព័តមាននេះ