ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«នាយកុយ»ផ្តើម​អាជីព​សិល្បៈ​បណ្តើរ​ៗ​ឡើង​វិញ ក្រោយ​ស្ថានភាព​ជំងឺ​រាង​ធូរស្បើយ

2 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង លោក ជួង ជី ហៅ​កុយ បាន​ចាប់ផ្តើម​អាជីព​សិល្បៈ​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​ស្ថានភាព​ជំងឺ​របស់​លោក​បាន​វិល​មក​ភាពល្អ​ប្រសើរ​ឡើង​វិញ ក្រោយ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង លោក ជួង ជី ហៅ​កុយ បាន​ចាប់ផ្តើម​អាជីព​សិល្បៈ​ឡើង​វិញ​ជា​បណ្តើរ​ៗ​ហើយ បន្ទាប់​ពី​ស្ថានភាព​ជំងឺ​របស់​លោក​បាន​វិល​មក​ភាពល្អ​ប្រសើរ​ឡើង​វិញ ក្រោយ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​គ្រូពេទ្យ ដោយ​ការ​វះកាត់​សាច់​ដុះ​ក្នុង​ពោះវៀនធំ ។

នាយ កុយ បាន​ចេញ​កាត់សក់​ដោយ​ចាប់​ដៃគូ​ជាមួយ​អ្នក​នាង ខាត់ សុ​ឃី​ម ឲ្យ​ម្ចាស់​ដើមការ​ដែល​ជា​ម្ចាស់​រោងល្ខោន​មួយ​នា​ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៥ ខណៈ​ពេល​តារា​កំប្លែង​ជើង​ចាស់​រូប​នេះ ក៏​បាន​បង្ហាញ​ពី​ភាព​ស្រស់ស្រាយ​ដូច​ដើម​ផងដែរ ។

បើ​តាម​ការ​លើក​ឡើង​ពី​អ្នក​នាង ខាត់ សុ​ឃី​ម បាន​អះអាង​ថា ពេល​នេះ នាយ កុយ បាន​ដើរ​កាត់សក់​ឡើង​វិញ​ហើយ បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ មានការ​យល់​ច្រឡំ​ពី​មហាជន​មួយ​ចំនួន​ថា លោក​មិន​អាច​ដើរ​កាត់សក់​វិញ​បាន​នោះ​ឡើយ ។

អ្នក​នាង​បញ្ជាក់​ថា គាត់ (​នាយ កុយ​) ស្រួលខ្លួន សុខ​សប្បាយ និង​អាច​កាត់សក់​វិញ​បាន​ធម្មតា ហើយ​ក្នុង​នាម​ជា​អ្នកសិល្បៈ និង​អ្នកភ្លេង​ខ្មែរ​ដូច​គ្នា ហើយ​ក៏​ជា​ដៃគូ​ចាស់​គឺ​ចេះ​តែ​ជួយ​គ្នា​ទៅ ដោយសារ​ឥឡូវ​គាត់​អាច​ចេញ​សម្តែង​បាន​វិញ​ហើយ ។

យ៉ាងណា ក្រោយ​ឃើញ​ស្ថានភាព នាយ កុយ បាន​ល្អ​ប្រសើរ និង​អាច​ចេញ​សម្តែង​សិល្បៈ​ឡើង​វិញ​នោះ មហាជន ជា​ពិសេស បណ្តា​អ្នកគាំទ្រ​រូប​លោក​បាន​សម្តែង​ក្តី​រីករាយ និង​ជូនពរ​ទៅ​កាន់​រូប​លោក​ឲ្យ​មាន​សុខភាព​ល្អ ដើម្បី​ផ្តល់​ការ​កំសាន្ត និង​សប្បាយ​រីករាយ​ឲ្យ​ទស្សនិកជន​ជា​បន្ត​ទៀត ។
ជា​ការ​កត់សម្គាល់ នាយ​កុយ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​វះកាត់​ភ្លាម​ៗ ដោយសារ​លោក​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា លោក​មាន​ដុះ​សាច់​ក្នុង​ពោះវៀនធំ ខណៈ​ពេល​ការ​វះកាត់​នោះ​ទទួល​បាន​ជោគជ័យ ។

យ៉ាងណា បើ​ទោះបីជា​ការ​វះកាត់​បាន​ជោគជ័យ​ក៏​ដោយ ប៉ុន្តែ​លោក ជួង ជី ហៅ​នាយ​កុយ ធ្លាប់​បាន​បញ្ជាក់​ថា លោក​បាន​ធូរស្រាល​ហើយ ប៉ុន្តែ​មិន​ទាន់​បានជា​ស្រឡះ​ទេ ដោយសារ​មាន​ដុំ​សាច់​កាច ត្រូវ​ទៅ​បន្ត​ទៅ​ពេទ្យ​ថៃ ព្យាបាល​បន្ត​ទៀត ដោយ​ត្រូវ​ចាក់គីមី ។

នាយ​កុយ​បាន​បន្ត​ថា ពេល​នេះ សុខភាព​លោក​បាន​ធូរ​ច្រើន​មែនទែន ដោយសារ​លោកខំ​ហូប ដើម្បី​យកសុខ​ភាព​អាច​ទៅ​ចាក់​គីមី បំបាត់​មេរោគ​សាច់​កាច (​មហារីក​) ដែល​នៅ​ក្នុង​ខ្លួន​បាន ហើយ​ពេល​កម្ចាត់​ចេញ​អស់​ទៅ​នឹង​ជា​សះស្បើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ