ខេត្តកំពង់ឆ្នាំង ៖ មានករណីឪពុក និងកូនស្រីម្នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿង បុកពេញទំហឹង បណ្ដាលឱ្យប៉ើងធ្លាក់ស្រែ ស្លាប់ទាំង២នាក់នៅនឹងកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាទកើតឡើង នៅម៉ោងប្រមាណ១១និង១៥នាទី ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅផ្លូវក្រវ៉ាត់ក្រុង ស្ថិតក្នុងភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សាក្សីនៅកន្លែងកើតហេត្តបានឱ្យដឹងថា មុនពេលកើតហេតុបុរសជាឪពុកបានជិះម៉ូតូមួយគ្រឿងដឹកកូនស្រីត្រឡប់ពីសាលារៀនវិញ ដូចសព្វដង ដោយធ្វើដំណើរពីខាងកើតទៅខាងលិច លុះមកដល់ចំណុចកើតហេតុភាពផ្លូវបែកជា៤ ចំណុចប្រសប់ផ្លូវវាងក្រុង ម៉ូតូជនរងគ្រោះបានបើកឆ្លងផ្លូវ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាកឡង់គ្រីស័រ ពាក់ស្លាកលេខពណ៌លឿង បើកបរក្នុងល្បឿនលឿន ពីជើងទៅត្បូង ក៏បានបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះប៉ើងធ្លាក់ស្រែស្លាប់ទាំងពីរនាក់ឪពុកកូន។
ជនរងគ្រោះជាឪពុកមានឈ្មោះ ញ៉ែម ផល្លា អាយុ៤២ឆ្នាំ និងកូនស្រីឈ្មោះ យិន ធារ៉ា អាយុ១១ឆ្នាំ ទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយកើតហេតុ គេឃើញមានមនុស្សពីរនាក់ចេញពីរថយន្ត១គ្រឿងខាងលើ និយាយភាសាខ្មែរមិនច្បាស់ និងបានលើកដៃសំពះអ្នកនៅទីនោះឲ្យជួយហៅឡានពេទ្យ និងសមត្ថកិច្ចដើម្បីធ្វើការសង្គ្រោះជនរងគ្រោះដែរ តែជាអកុសល់ជនរងគ្រោះទាំង២នាក់ឪពុកនិងកូនបានស្លាប់ទៅហើយ។
បច្ចុប្បន្នរថយន្តនិងម៉ូតូ យកទៅរក្សាទុកនៅកន្លែងសមត្ថកិច្ច ដើម្បីរង់ចាំអនុវត្តតាមនីតិវិធី៕




ចែករំលែកព័តមាននេះ