ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ ចាប់​ស៊ុតមាន់​ជាង​២​ម៉ឺន​គ្រាប់ ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម

6 ខែ មុន

រាជធានីភ្នំពេញ ​៖ ក្រុម​អន្តរាគមន៍ ​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ស្ទាក់​ចាប់​ស៊ុតមាន់​ជាង​ ២​ម៉ឺន​គ្រាប់ ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង…

រាជធានីភ្នំពេញ ​៖ ក្រុម​អន្តរាគមន៍ ​បង្ក្រាប​បទល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ស្ទាក់​ចាប់​ស៊ុតមាន់​ជាង​ ២​ម៉ឺន​គ្រាប់ ដែល​ឈ្មួញ​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម ដឹក​តាម​រថយន្ត​សាំ​យ៉ុ​ង ​មក​លក់​ចែកចាយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ការ​បង្ក្រាប ​និង​ចាប់​រថយន្ត​ដឹក​ស៊ុត​មាន់​ខាងលើ​នេះ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០៦​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥នេះ នៅ​ត្រង់​ចំណុច​ជិត​រង្វង់​មូល​កួរស្រូវ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ស៊ុត​ម៉ា​ន​ខាងលើ ​មាន​ចំនួន​៨៥​ដុំ ​(​ផ្លាន​) ស្មើនឹង ២៥,៥០០​គ្រាប់​ (​ពីរ​ម៉ឺន​ប្រាំ​ពាន់​ប្រាំ​រយ​គ្រាប់​) ​ដែល​ឈ្មូ​ញ​លួច​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​គិរីវង់ ខេត្តតាកែវ ឆ្ពោះ​ដឹក​តាម​រថយន្ត​មួយ​គ្រឿង​ម៉ាក SSANGYONG ISTANA ពណ៌​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2R-6203 មក​លក់​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ ដោយ​គ្មាន​លិខិតអនុញ្ញាត​អ្វី​ទាំងអស់​ ។

ក្រោយ​ពេល​ឃាត់​ កម្លាំង​សមត្ថកិច្ចជំនាញ បាន​ដកហូត​យក​រថយន្ត និង​ស៊ុតមាន់​ទាំងនេះ នាំយក​ទៅ​រក្សា​ទុក​នៅ​ច​ត្តា​ឡី​ស័ក​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ