ខេត្តកំពង់ឆ្នាំង ៖ នៅសាលាឃុំក្រាំងលាវ ស្រុករលាប្អៀរ កាលពីព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៥ មានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ២០២៥ បានយកឃុំចំនួន ៥ ក្នុងស្រុករលាប្អៀរ មកធ្វើដាក់ឲ្យដេញថ្លៃ ។

ពិធីនេះ ស្ថិតក្រោមអធិបតីភាពលោក យ៉ុង វណ្ណា អភិបាលរងស្រុករលាប្អៀរ និងលោកស្រី កុល ធាវ័ន នាយករងទីចាត់ការ ផែនការនិងវិនិយោគខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីមេឃុំស្មៀន ឃុំនិងក្រុមហ៊ុនដេញថ្លៃជាច្រើនទៀត ។

គម្រោងដេញថ្លៃក្នុងភូមិឃុំចំនួន៥ក្នុងស្រុករលាប្អៀរ គឺឃុំក្រាំងលាវ មានឃុំជ្រៃបាក់ ឃុំក្រាំងដីមាស ឃុំស្រែថ្មី និងឃុំរលាប្អៀរ ។ នៅក្នុងឱកាសនោះ លោកមេឃុំទាំង៥បានឡើងបញ្ចេញមតិម្ដងម្នាក់ ដោយបានស្នើសុំឲ្យក្រុមហ៊ុនទាំងអស់ ដែលទទួលបានសិទ្ធិក្នុងការអនុវត្តគម្រោងស្ថាបនាផ្លូវថ្នល់ក្នុងឃុំសូមឲ្យមានគុណភាពសុវត្ថិភាពប្រើប្រាស់បានយូរអង្វែង ។

ដោយហេតុផលនេះ សូមបណ្ដាក្រុមហ៊ុនទាំងអស់ ដែលបានអនុវត្តគម្រោងត្រូវអនុវត្តទៅតាមស្តង់ដារ បច្ចេកទេសឲ្យបានត្រឹមត្រូវ ធានាប្រជាពលរដ្ឋប្រើប្រាស់យូរអង្វែងតកូនត ចៅទៅថ្ងៃមុខ ។

លោកស្រី កុល ធាវ័ន នាយករងទីចាត់ការផែនការនិងវិនិយោគនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើសុំឲ្យក្រុមហ៊ុនទាំងអស់ ពិនិត្យបច្ច័យឲ្យបានច្បាស់លាស់ពីប្រវែងពិតទំហំការដាក់លូ និងបេតុង អត់បានច្បាស់លាស់ ដើម្បីកុំឲ្យដេញថ្លៃបានហើយធ្វើមិនបាន រត់ចោលការងារជាមួយគ្នានេះ សូមក្រុមហ៊ុនទាំងអស់ ពេលទទួលបានសិទ្ធិដេញថ្លៃ គោរពលក្ខដិក: កិច្ចសន្យាតាមនីតិវិធី ។

លោក យ៉ុង វណ្ណា អភិបាលរងស្រុករលាប្អៀរក៏បានបន្ថែមថា រាល់ការអនុវត្តគម្រោងស្ថាបនាផ្លូវថ្នល់តាមឃុំសង្កាត់ទូទាំងប្រទេសខាងក្រសួង និងចុះពិនិត្យមើលច្បាស់លាស់មុននឹងធានាទទួលយក។ ប្រសិនបើពុំបានរឹងមាំតាមស្តង់ដារនោះ ក្រសួងមិនទទួលយកឡើយ៕




ចែករំលែកព័តមាននេះ