ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ធម្មការ​ឱ្យ​លោកថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន ​បញ្ឈប់​បង្ហោះ​និង​លុប​វី​ដេ​អូ​នានា​ចេញពី​បណ្តាញ​​សង្គម

4 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា បានឱ្យ​លោក ថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន បញ្ឈប់​ការ​បង្ហោះ​និង​លុប​វី​ដេ​អូ​សកម្មភាព​នានា​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​បន្ទាប់​ពី​មន្ទីរ​ក្រសួង​មន្ទី​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ចុះ​ណែនាំ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា បានឱ្យ​លោក ថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន បញ្ឈប់​ការ​បង្ហោះ​និង​លុប​វី​ដេ​អូ​សកម្មភាព​នានា​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​បន្ទាប់​ពី​មន្ទីរ​ក្រសួង​មន្ទី​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ចុះ​ណែនាំ ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា លោក ទេព គង្គា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​ស្ថា​ប័​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ចុះ​ធ្វើការ​ណែនាំ​លោក​ថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន ជុំវិញ​ការ​បង្ហោះ​វី​ដេ​អូ​សកម្មភាព និង​រូបភាព ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម នៅ​តាម​បណ្ដាញ​សង្គម​នានា ដោយ​បាន​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​បង្ហោះ និង​លុប​វី​ដេ​អូ រូបថត​សកម្មភាព​ផ្សេង​ៗ មានការ​ប្រោះព្រំ ស្រោច​ទឹក​ព្យាបាល​ជំងឺ​ប្រសិទ្ធី​មន្ត​គាថា ការ​ដើរ​បិណ្ឌបាត ដោយ​ស្លៀកដណ្ដប់ គ្រង​សំពត់​បែប​អ្នកបួស​ព្រះពុទ្ធ​សាសនា​ជាដើម​ទាំង​ចាស់​ទាំង​ថ្មី​ចេញពី​ប្រព័ន្ធ​បណ្ដាញ​សង្គម​ទាំងអស់​។

លោក ទេព គ​ន្ធា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ ដោយ​មាន​កិច្ច​សហការ​​ពី​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ធ្វើ ការ​សម្រប​សម្រួល​ណែនាំ​ដល់​លោក ថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន ស្ថិត​នៅ​ភូមិ វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ណែនាំ​ដោយ​យោង​ទៅ​លើ​ច្បាប់​ស្តី​អំពី​សិទ្ធិ​សេរីភាព និង​ការ​ធ្វើ​សកម្មភាព​គោរព​ប្រតិបត្តិ​ជំនឿ​សាសនា​នៅ​ព្រះ រាជា​ណាចក្រ​កម្ពុជា គោលការណ៍​ណែនាំ​របស់​ក្រសួង​ធម្មការ​និង​សាសនា ជា​ពិសេសប្រសាសន៍​ណែនាំ​ដោយ​ផ្ទាល់​ពី​ឯកឧត្តម​បណ្ឌិត ចាយ បូ​រិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​ដល់​លោក​ថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន ការ​ធ្វើ​សកម្មភាព​គោរព ជំនឿ​កុំឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ តថភាព​សង្គម និង​សាសនា​ដទៃ ។

បន្ទាប់​មក លោក ថោ​ង សុខុម បាន​ឆ្លើយ​តប និង​បញ្ជាក់​ដោយ​លោក​ពិតជា​បាន​បង្ហោះវី​ដេ​អូ និង​រូបភាព​សកម្មភាព​ព្យាបាល​ជំងឺ​ប្រោះព្រំ ស្រោច​ទឹក ប្រសិទ្ធី​មន្ត គាថា​ជាដើម លើ​ប្រព័ន្ធ បណ្តាញ​សង្គម​ពិតមែន ដោយ​រូបភាព​សកម្មភាព​ទាំង​អស់នោះ ភាគច្រើន​ជា​រូបភាព​ចាស់​ៗ ដែល​កូនសិស្ស និង​អ្នកលេង​បណ្តាញ សង្គម​បាន​ចែករំលែក​ត​ៗ​គ្នា និង​ខ្លះ​ទៀត​បាន​យក​ទៅ​ផុស​ឡើង​វិញ​ក្នុង​ន័យ​វាយប្រហារ​ថែម​ទៀត ។

លោក​ថោ​ង សុខុម បាន​ឯកភាព​យល់ព្រម តាម​ការ​ណែនាំ​របស់​លោក​ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ និង​លុប​វី​ដេ​អូ និង​រូបភាព​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ទាំងអស់​ចេញ​។ បញ្ឈប់​ការ​បង្ហោះ​វី​ដេ​អូ រូបភាព​សកម្មភាព​នៅ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម (Facebook, Instagram, TikTok, Telegram, Whatsup, Cool App ។​ល​។​) ចាប់ពី​ពេល​នេះ​តទៅ​។

សូម​អំពាវនាវ​ដល់​បង ប្អូន​អ្នកគាំទ្រ និង​អ្នកលេង​បណ្តាញ​សង្គម​ទាំងអស់ សូម​បញ្ឈប់​យក​រូបភាព របស់​ខ្ញុំបាទ ទាំង​ចាស់ ទាំង​ថ្មី ទៅ​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​សង្គម​បន្ត​តទៅ​ទៀត និង​សូម​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម​ទាំងអស់ លុប​វី​ដេ​អូ និង​រូបភាព​ដែល​បាន​បង្ហោះ​ទាំង​ចាស់​ទាំង​ថ្មី​ចេញ ។ ប្រសិនបើ​បងប្អូន​អ្នកលេង​បណ្តាញ​សង្គម នៅ​តែ​បន្ត​ចែកចាយ និង​បង្ហោះ​វី​ដេ​អូ រូបភាព​របស់ខ្ញុំ បាទ​បន្ត​ទៅ​ទៀត​នោះ ខ្ញុំបាទ​មិន​ទទួលខុសត្រូវ​នោះ​ទេ ហើយ​បងប្អូន​នឹង​ត្រូវ​ប្រឈម​មុខ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ដោយ​ខ្លួនឯង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ