រាជធានីភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជា មួយនគរបាលមូលដ្ឋាន ខណ្ឌពោធិសែនជ័យ កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានធ្វើការស្រាវជ្រាវតាមក្របួចមុខសញ្ញា លួចមានស្ថានទម្ងន់ទោសដោយការប្រព្រឹត្តអំពើហិង្សា (កាប់យកផ្លាកលេខ) ស្មើប្លន់ ចំនួន៦នាក់ កំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ។
១-ឈ្មោះ សោម គីមស្រ៊ាង ភេទប្រុស អាយុ១៥ ឆ្នាំ
២-ឈ្មោះ សំ បូរលាភ ភេទប្រុស អាយុ១៥ឆ្នាំ
៣-ឈ្មោះ ខេង ម៉េងឡុង ភេទប្រុស អាយុ១៤ឆ្នាំ
៤-ឈ្មោះ លី តុលា ភេទប្រុស អាយុ១៥ឆ្នាំ
៥-ឈ្មោះ ហួរ សុខសេងហុង ភេទប្រុស អាយុ១៥ ឆ្នាំ
៦-ឈ្មោះ វិន ទិត្យ ភេទប្រុស អាយុ១៥ ឆ្នាំ ។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យជាមុខសញ្ញាមួយក្រុមខាងលើនេះ បានប្រើអំពើហិង្សាស្ទាក់កាប់អ្នកដំណើរកំពុងជិះម៉ូតូ តែកាប់ម្ចាស់មិនបានទើបពួកគេកាច់យកស្លាកលេខម៉ូតូ និងជិះគេខ្លួនដោយសុវត្តិភាព ដែលហេតុការនោះបានកើតឡើងនៅចំណុចផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តែការគេចខ្លួននោះបានមួយថ្ងៃ សមត្តកិច្ចស្រាវជ្រាវតាមក្របួចទាំង៦ នាក់ ថែមទាំងដកហូតវត្ថុតាងពាក់ពន្ធបទល្មើសដូចជា ៖ កាំបុ័ងតោ២, កាំបិតកែច្នៃមួយ និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះផងដែរ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦ នាក់ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕



ចែករំលែកព័តមាននេះ