ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ដំឡើង​ពន្ធ​អឺរ៉ុប​៥០%​ចាប់​ពី​ដើម​ខែ​មិថុនា​ព្រោះ​ចរ​ចា​មិន​ត្រូវ​គ្នា

11 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ដំណើរ​ការ​ចរ​ចា​គ្នា​រវាង​អាមេរិក និង​អឺរ៉ុប​នៅ​តែបន្ត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ពាណិជ្ជ​កម្ម​។ ប៉ុន្តែ​ដោយ​សារ​ចរ​ចា​គ្នា​មិន​សូវ​រីក​ចម្រើន​ទៅ​មុខ លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ ​គំរាមថា​នឹង​​ដំឡើង​ពន្ធ​អឺរ៉ុប​៥០%​។ ត្រាំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​ការ​ដំឡើង​ពន្ធ​នៅ​ក្នុង​កម្រិត​នេះ​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​​​​​ទី​១​ ខែមិថុនា​ត​ទៅ​។ ត្រាំ​ថា​សហ​ភាព​អឺរ៉ុប​ហាក់​ដូច​ជា​ពិបាក​និយាយ​គ្នា​ជា​បំផុត​។ ចរ​ចា​គ្នា​ចុះ​ឡើង​ៗ​ជា​ច្រើន​ខែ​ហើយ​​​ហាក់​ដូច​ជា​មិន​អាច​ចេញ​ជា​សាច់​ការ​ទាល់​តែ​សោះ​។​…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ដំណើរ​ការ​ចរ​ចា​គ្នា​រវាង​អាមេរិក និង​អឺរ៉ុប​នៅ​តែបន្ត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ពាណិជ្ជ​កម្ម​។ ប៉ុន្តែ​ដោយ​សារ​ចរ​ចា​គ្នា​មិន​សូវ​រីក​ចម្រើន​ទៅ​មុខ លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ ​គំរាមថា​នឹង​​ដំឡើង​ពន្ធ​អឺរ៉ុប​៥០%​។ ត្រាំ​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា​ការ​ដំឡើង​ពន្ធ​នៅ​ក្នុង​កម្រិត​នេះ​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​​​​​ទី​១​ ខែមិថុនា​ត​ទៅ​។ ត្រាំ​ថា​សហ​ភាព​អឺរ៉ុប​ហាក់​ដូច​ជា​ពិបាក​និយាយ​គ្នា​ជា​បំផុត​។ ចរ​ចា​គ្នា​ចុះ​ឡើង​ៗ​ជា​ច្រើន​ខែ​ហើយ​​​ហាក់​ដូច​ជា​មិន​អាច​ចេញ​ជា​សាច់​ការ​ទាល់​តែ​សោះ​។​

​​ត្រាំ​ថ្លែង​ដូច​ខាង​លើ​នេះ​មិន​ដល់​៣០​នាទី​ទេ​បន្ទាប់​ពី​លោក​គំរាម​ដំឡើង​ពន្ធ​​​ចាប់​ពី​២៥%​ឡើង​ទៅ​ទៅ​លើ​ផលិត​ផលិត​ម៉ាក​អាយ​ហ្វូន​របស់​ក្រុម​អេផល​ (Apple) បើ​ពួក​គេ​មិន​ព្រម​រុះ​រើ​រោង​ចក្រ​របស់​ខ្លួន​ទៅ​ប្រទេស​អាមេរិក​វិញ​ទេ​។ ក្រោយ​ការ​ប្រ​កា​ស​​នេះ តម្លៃ​ភាគ​ហ៊ុន​របស់​អាមេរិក​ចាប់​ផ្ដើម​ដាំ​ក្បាល​ចុះ​មួយ​រំពេច​។ នេះ​ជា​នយោបាយ​បត់​បែន​ដ៏​ស្មុគ​ស្មាញ និង​ពិបាក​យល់​បំផុត​របស់​ត្រាំ។ កាល​ពី​មុន​នេះ លោក​​​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​ចំពោះ​ការ​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ជា​មួយ​ប្រទេស​ចិន​ដែល​នាំ​ទៅ​ដល់​ការ​ព្យួរ​ទុក​៩០​ថ្ងៃ​នូវ​​អត្រា​ដំឡើង​ពន្ធ​បដិការ​លើ​គ្នា​ទៅ​វិញ​ទៅ​មក​។

ម៉្យាង​ទៀត​ ត្រាំ​ក៏​​កោត​សរ​សើរ​ផង​ដែរ​ចំពោះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​រវាង​អង់គ្លេស និង​​អាមេរិក​។ មុន​ដំបូង ស្ថាន​ការណ៍​ជួញ-​ដូរ​នៅ​ទី​ផ្សារ​មូល​ប័ត្រ​ចាប់​ផ្ដើម​មាន​សម្ទុះ​ឡើង​វិញ​នៅ​ពេល​មាន​សញ្ញា​ល្អ​។ លោក​ត្រាំ​មាន​ជំនឿ​ថា​សំណើ​របស់​សហ​ភាព​អឺរ៉ុប​មិន​មាន​គុណ​ភាព​ល្អ​គ្រប់​គ្រាន់​ទេ​បើ​ប្រៀប​ធៀប​​ជា​មួយ​​ដៃ​គូ​ពាណិជ្ជ​កម្ម​ធំៗ​របស់​អាមេរិក​​ដទៃ​ទៀត​។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​រតនាគារ​ជាតិ​ លោក​ស្កុត​ បឺសឹន (Scott Bessent)។

គិត​ទៅ, ​ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ទល់​នឹង​ថ្ងៃ​អនុវត្ត​ដំឡើង​ពន្ធ​៥០%​នោះ អឺរ៉ុប​នៅ​សល់​ពេល​៩​ថ្ងៃ​ទៀត​ដែរ​។ សួរ​ថា​តើ​អឺរ៉ុប​អាច​នឹង​ចរ​ចា​ទាន់​ពេល​វេលា​ដែរ​ឬ​ទេ​ដើម្បី​កុំ​ឱ្យ​ជាប់​ពន្ធ​៥០%? លោក​បឺសឹ​ន​សង្ឃឹម​ថា​ការ​ប្រកាស​របស់​ត្រាំ​នឹង​​ធ្វើ​ឱ្យ​អឺរ៉ុប​អង្គុយ​មិន​ស្រណុក​ខ្លួន​​នោះ​ឡើយ​។ ​​លោក​ត្រាំ​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយ​ថា​អឺរ៉ុប​រក​ស៊ី​ដើរ​ខ្សែ​លើលើ​អាមេរិក​។ គាត់​ប្រកាស​ដំឡើង​ពន្ធ​អឺរ៉ុប​២០%​កាល​ពី​ថ្ងៃ​ទី​២ ខែ​មេសា​។ ប៉ុន្តែ​ក្រោយ​មក​ព្យួរ​ទុក​រយៈ​ពេល​៩០​ថ្ងៃ​ដើម្បី​ទុក​ពេល​ចរ​ចា​គ្នា​។ ឥឡូវ​នេះ ចរ​ចា​ជា​ច្រើន​ខែ​ហើយ​នៅ​តែ​មិន​ត្រូវ​គ្នា​ ត្រាំ​ប្រហែល​ជា​ត្រូវ​ដំឡើង​ពន្ធ​មែន​ទែន​ហើយ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ