ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​តម្រូវ​ឱ្យ​លក់​សាំង​ធម្មតា​តម្លៃ​ ៣ ៧០០​រៀល​ ក្នុង​១លី​ត្រ​ពី​ថ្ងៃ​១១ ​ដល់​២០​ ឧសភា

3 អាទិត្យ មុន

ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​តម្រូវ​អោយ​ស្ថានីយ​ប្រេង​លក់​សាំង​ធម្មតា​តម្លៃ ៣៧០០​រៀល​ក្នុង​មួយ​លី​ត្រ ហើយ ប្រេង មា​ស៊ូ​ត​ធម្មតា​តម្លៃ​៣៤៥០​រៀល​ក្នុង​មួយ​លី​ត្រ ចាប់ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​២០​ខែឧសភា​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ទី​១១​ខែឧសភា​នេះ​របស់​ក្រសួងពាណិជ្ជកម្ម​។សង្ឃឹមថា​ស្ថានីយ​ប្រេង​ទាំងអស់​ត្រូវ​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ​។ តាម​តម្លៃ​នេះ វា​មាន​ន័យ​ថា​សាំង​ធម្មតា​ត្រូវ​ចុះថ្លៃ​៥០​រៀល​ក្នុង​មួយ​លី​ត្រ ហើយ…

ក្រសួងពាណិជ្ជកម្ម​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​តម្រូវ​អោយ​ស្ថានីយ​ប្រេង​លក់​សាំង​ធម្មតា​តម្លៃ ៣៧០០​រៀល​ក្នុង​មួយ​លី​ត្រ ហើយ ប្រេង មា​ស៊ូ​ត​ធម្មតា​តម្លៃ​៣៤៥០​រៀល​ក្នុង​មួយ​លី​ត្រ ចាប់ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​២០​ខែឧសភា​។

នេះ​បើ​តាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃ​ទី​១១​ខែឧសភា​នេះ​របស់​ក្រសួងពាណិជ្ជកម្ម​។
សង្ឃឹមថា​ស្ថានីយ​ប្រេង​ទាំងអស់​ត្រូវ​អនុវត្ត​តាម​សេចក្តីជូនដំណឹង​នេះ​។

តាម​តម្លៃ​នេះ វា​មាន​ន័យ​ថា​សាំង​ធម្មតា​ត្រូវ​ចុះថ្លៃ​៥០​រៀល​ក្នុង​មួយ​លី​ត្រ ហើយ ប្រេងម៉ាស៊ូត​ធម្មតា​ត្រូវ​ចុះថ្លៃ​១០០​រៀល​ក្នុង​មួយ​លី​ត្រ​។

ការ​បញ្ចុះ​ថ្លៃ​ប្រេង​នេះ​គឺ​ផ្អែក​តាម​គោលការណ៍​ណែនាំ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ការ​រួមចំណែក​ពី​ក្រុមហ៊ុន​លក់​ប្រេង​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន​កម្ពុជា និង យោង​តាម​ការ​ប្រែប្រួល​តម្លៃ​ប្រេង​នៅ​ទីផ្សារ​ពិភពលោក​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ