ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចា.ប់ខ្លួនប្រុសស្រីជិត១០នាក់ ក្រោយធ្វើសកម្មភាពរុករករ៉ែខុសច្បាប់

14 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់ ត្រូវ​បាន​ជំនាញ​បរិស្ថាន​ចាប់​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្ម​ភា​ពរុករក​រ៉ែ​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​០៤ ខែ ឧសភា ឆ្នាំ​២០២៥ នៅ​ឃុំ​ចុង​លាស់…

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​ចំនួន​៩​នាក់ ត្រូវ​បាន​ជំនាញ​បរិស្ថាន​ចាប់​ឃាត់ខ្លួន ក្រោយ​ធ្វើ​សកម្ម​ភា​ពរុករក​រ៉ែ​ដោយ​ខុសច្បាប់ កាលពី​ថ្ងៃ​ទី​០៤ ខែ ឧសភា ឆ្នាំ​២០២៥ នៅ​ឃុំ​ចុង​លាស់ ស្រុក​កែវ​សីមា​។

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ករណី​លួច​ធ្វើ​អាជីវកម្ម​រ៉ែ ខុសច្បាប់​នៅ​ខេត្តមណ្ឌលគិរី កំពុង​កក្រើក​ឡើង​វិញ​នា​បេ​ល​បច្ចុប្បន្ន បន្ទាប់​ពី​ក្រុមចម្រុះ​ថ្នាក់​ខេត្តមណ្ឌលគិរី បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​រ៉ែ​គ្មាន​ច្បាប់​អនុញ្ញាត​បាន​មួយអន្លើ​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​អស់​មួយ​រយៈ​។​តែ​ការ​ស្ងប់ស្ងាត់​បាន​ត្រឹម​មួយ​រយៈ​ខ្លី ក៏​មាន​សកម្មភាព​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​អនាធិបតេយ្យ​នៅ​នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ចាប់ផ្តើម​ក្រ​ក្រើ​ក​ឡើង​វិញ​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ក្នុង​និង​ក្បែរ​ភូមិ​។

យោង​តាម​លោក ហាស់ វិបុល ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​តាម​រយៈ​បណ្តាញ​តេ​ឡេ​ក្រាម​ថា ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៩​នាក់ ដែល​មន្ត្រី​ជំនាញ​ប្រចាំការ​នៅ​ស្នាក់​ការ​មេ​ម៉​ង់ និង​ស្នាក់​ការ ចុង​ផ្លាស់ បាន​សហការ​គ្នា​ឃាត់ខ្លួន កាលពី​ចុង​ស​ប្តា​ហ៍​មុន​  ខណៈ​កំពុង​លួច​ធ្វើ​អាជីវកម្ម​រ៉ែ ខុសច្បាប់​  ឃុំ​នៅ​តំបន់​ខាងលើ​នោះ​  នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៦ ខែឧសភា​នេះ កំពុង​សាកសួរ នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​នៅឡើយ មិន​ទាន់​ដឹង​ថា ត្រូវ​បញ្ជូន​ទៅ​តុលាការ​ឬ ត្រឹមតែ​ឲ្យ​ធ្វើ​កិច្ចសន្យា​នោះ​ទេ​។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​លេ​ក្រាម​ថា សមត្ថកិច្ច​ជំនាញ​បាន​ដកហូត ម៉ាស៊ីន​គោ​យន្ត​០៣​គ្រឿង ត្បាល់កិន​០១​គ្រឿង ត្បាល់​អុក​០១​គ្រឿង និង​ម៉ូតូ​០៥​គ្រឿង យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​មេ​ម៉​ង់ ដើម្បី​បន្ត​ចាត់ការ​តាម​និ​តិ​វិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ