ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសជាអ្នករើសអេតចាយ២នាក់ ផ្ទុះជម្លោះរហូត​ចា.ក់​ស្លា.ប់​ម្នាក់ សង្ស័យរឿងប្រចណ្ឌ

19 ម៉ោង មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ បុរស​ជាអ្នករើស​អេ​ត​ចាយ​ពីរ​នាក់​ គេ​ឧស្សាហ៍​ឃើញ​ដេក​នៅ​ចិញ្ចើម​ផ្លូវនិង​បាន​​បង្ក​ហឹ​ង្សា ដោយ​បុរស​ម្នាក់​យក​កាំបិត​មុខ​សស្ងាច​ចាក់​ត្រូវ​ពោះ​បុរស​ម្នាក់​ទៀត បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​បរិវេណ​ក្រៅរបង​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​ ​ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០២៥…

ខេត្តកំពង់ចាម​ ៖ បុរស​ជាអ្នករើស​អេ​ត​ចាយ​ពីរ​នាក់​ គេ​ឧស្សាហ៍​ឃើញ​ដេក​នៅ​ចិញ្ចើម​ផ្លូវនិង​
បាន​​បង្ក​ហឹ​ង្សា ដោយ​បុរស​ម្នាក់​យក​កាំបិត​មុខ​សស្ងាច​ចាក់​ត្រូវ​ពោះ​បុរស​ម្នាក់​ទៀត បណ្ដាល​ឱ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​បរិវេណ​ក្រៅរបង​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម​ ​ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ជិត​១១​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ឆ្នាំ​២០២៥ ។ ជុំវិញករណី​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថាផ្តើមចេញពីរឿង​​ស្នេហា​ត្រីកោណ ហើយ​ទីបំផុត​ជន​ដែល​ចាក់​គេ​ស្លាប់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ភ្លាម​ៗ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ដើម្បី​សួរនាំ​។

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ ជា​រឿយ​ៗ​គេ​តែងតែ​ឃើញ​បុរស​ជាអ្នក​រើស​អេ​ត​ចាយ​ពីរ​នាក់​តែងតែ​នាំ​គ្នា​ដេក​នៅ​ម្តុំ​ផ្សា​របឹង​កុក​រួម​ជាមួយនឹង​ស្ត្រី​ម្នាក់ទៀត​ ដែល​មាន​សតិ​មិន​គ្រប់​។​ជាក់ស្ដែង​ នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​ បុរសជាអ្នក​រើស​អេ​ត​ចាយ​ទាំង​ពីរ​នាក់​ស្រវឹងស្រា​បាន​ឈ្លោះប្រកែក​គ្នា និង​​វាយគ្នា​​ទៅ​វាយ​មក ​ហើយត្រូវ​​បាន​បុរស​ចំណាស់​ម្នាក់​ចូល​ទៅ​ឃាត់ នៅ​ចំណុច​ក្រៅរបង​បរិវេណ​មន្ទីរ​សុរិយោដី​ខេត្តកំពង់ចាម​។

តាម​ប្រភព​ដដែល​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ដោយសារតែមិន​អស់ចិត្ត​អស់​ចង់​ បុរស​ទាំង​ពីរ​នាក់​នោះ​បាន​បន្ត​ឈ្លោះ​គ្នា​តាម​ដងផ្លូវ​ប្រកែក​ទៅ​ប្រកែក​មក ​លុះ​ដើរមក​ដល់​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ ត្រូវ​ម្ចាស់ផ្ទះ​គេ​ឃើញ​ក៏​បាន​ដេញ​ ហើយ​ក៏​នាំ​គ្នា​ដើរ​តម្រង់​មក​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម ។ លុះមក​ដល់​ត្រង់​ផ្លូវកែង​បំបែក​ជា​បី​ឮ​សូរ​សំឡេង​ប្រកែក​ខ្លាំង​ទៅ​ៗ ពេលនោះ​​ស្រាប់តែ​​បុរសជាអ្នក​រើស​អេ​ត​ចាយ​ម្នាក់ មានកាំបិត​បាន​ចាក់​ទៅ​លើ​បុរស​ម្នាក់​ទៀត​ត្រូវ​ចំពោះ​បណ្ដាល​ឲ្យ​ស្លាប់​ក្នុង​ប្លុក​ឈាម ។​

ជាមួយ​នោះ​ គេ​បានឃើញ​ស្ត្រី​ដែល​មាន​សតិ​មិន​គ្រប់​បាន​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា​ក្នុង​ហេតុការណ៍​នេះ​ដែរ តែ​បុរស​ទាំង​ពីរ​នោះ​មិន​យក​ត្រចៀក​ស្ដាប់​។ ករណី​ជម្លោះ​បង្ក​ហិង្សា​រហូតឈាន​​​ដល់ការចាក់គ្នា បណ្តាល​ឱ្យស្លាប់ម្នាក់​បែប​នេះ​ ត្រូវ​បាន​គេ​​សង្ស័យថា​អាច​ផ្ដើម​ចេញពី​បុរស​ដែល​ស្លាប់​នោះ​បាន​ស្រឡាញ់​ស្រី​កំណានចិត្ត​របស់​គេ​ ទើប​មានរឿង​ហេតុបែបនេះកើតឡើងនេះ ។ នៅ​ក្នុង​ហេតុការណ៍​ពេល​ដែល​កំពុង​ឈ្លោះ​គ្នា​នោះ​មិន​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ឃាត់​នោះ​ទេ​ ។​ ដោយសារ​តែ​ឃើញ​បុរស​ម្នាក់​កាន់​កាំបិត​មុខ​សស្ងាច បើ​ហ៊ាន​ចូល​ទៅ​ឃាត់​មិន​ស្រួល​អាច​គ្រោះថ្នាក់​ដល់​អ្នក​ចូល​ទៅ​ជួយ​ទៀត​។

ចំណែក​សមត្ថកិច្ច​វិញ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ ក្រោយ​ពី​ហេតុការណ៍​អំពើ​ហិង្សា​ឈាន​ចាក់​មនុស្ស​ស្លាប់​បែប​នេះ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កំពង់ចាម​សហការ​ជាមួយ​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ក្រុង​កំពង់ចាម​ចុះ​ដល់​កន្លែង​កើតហេតុ​ហើយ​តាម​ចាប់​បុរស​ជន​ដៃដល់​ក្លាយជា​ឃាតករ​ឈ្មោះ​នេ​ត ណា​ក់ អាយុ​៣៨​ឆ្នាំ​ ហើយ​បុរស​រង​គ្រោះ​ដែល​ស្លាប់​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ហើយ​ជា​រឿយ​ៗ​តែងតែ​នាំ​គ្នា​ដេក​នៅ​ម្ដុំ​ផ្សា​របឹង​កុក​និង​ដើរ​រើស​អេ​ត​ចាយ​។​ដោយ​បាន​សួរនាំ​សាក្សី​និង​តាម​ប្រមាញ់​ចាប់​បាន​ឃាតករ​ជា​អ្នក​ចាក់​នោះ​ភ្លាម​ៗ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ដើម្បី​សួរនាំ​បំពេញបែបបទ​តាម​នីតិវិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ