ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាល មមី និង​វក មិន​ចេះ​ខ្ចី​លុយ​គេ​មក​ចាយ​ទេ

17 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំខាល ឆ្នាំខាល មានការ​ចង​ចាំ​ល្អ​ណាស់ ថែម​ទាំង​មាន​ខួរក្បាល​ឆ្លាត​ខ្លាំង​។ ជា​ពិសេស គេ​ក៏​ពូកែ​ក្នុង​ការ​វែកញែក​បញ្ហា​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​បញ្ហា​អាច​ដោះស្រាយ​បាន​ច្រើន​។…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំខាល

ឆ្នាំខាល មានការ​ចង​ចាំ​ល្អ​ណាស់ ថែម​ទាំង​មាន​ខួរក្បាល​ឆ្លាត​ខ្លាំង​។ ជា​ពិសេស គេ​ក៏​ពូកែ​ក្នុង​ការ​វែកញែក​បញ្ហា​ផង​ដែរ ដោយ​ធ្វើ​ឲ្យ​បញ្ហា​អាច​ដោះស្រាយ​បាន​ច្រើន​។ ដូចនេះ ផល​ដែល​ទទួល​បាន​ក៏​មិន​ចេះ​អស់​ដែរ​។

ឆ្នាំមមី

ឆ្នាំមមី មាន​ប្រាជ្ញា​ខ្ពស់ ថែម​ទាំង​មាន​និស្ស័យ​ច្រើន​ជាមួយ​អ្នក​ដទៃ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ប្រមូល​បាន​ទាំង​ទ្រព្យ និង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​។ ដូចនេះ ជីវភាព​រស់នៅ​នឹង​ប្រែជា​សុខ​ស្រួល​ណាស់​។

ឆ្នាំវក

ឆ្នាំវក មិន​ថា​ធ្វើ​អ្វី​ទេ​តែង​បាន​ផល​ជា​និច្ច​។ ជា​ពិសេស ក៏​អាច​ចំណេញ​បាន​ក្រដាសប្រាក់​ក្រាស់​ៗ​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នកមាន​ប្រាក់​ដែល​រាប់​មិន​ចេះ​អស់​ឡើយ​ក្នុង​មួយ​ជីវិត​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ