ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ប៉ុន​ប៉ង​ធ្វើ​អត្ត​ឃាត​​ដោយកាំបិត​​បន្លែ​ និងកណ្តៀវច្រូតស្រូវ​អារ.​ក​ខ្លួនឯង

12 ឆ្នាំ មុន

ខេត្តកំពត ៖ ​ស្ត្រី​​មេម៉ាយ​​ម្នាក់​បាន​យក​កាំ បិត​​​​ចិត​បន្លែមកអារ.ក​ខ្លួនឯង តែ​មិន​មុត​ក៏​យក​កណ្តៀវច្រូត​ស្មៅ ​​អារបន្ត​រហូតដាច់​​​បំពង់ខ្យល់​​ប្រកាច់​បា.ញ់ឈាម​ពេញ​​ខ្ទម​ដែលជា​ផ្ទះ​​ របស់ស្ត្រី​​រូបនោះ​ ហើយ​ត្រូវ​បាន​ប្អូន​ដឹង​ហេតុ​​ការណ៍​​ទាន់​ក៏ទូរស័ព្ទ​​​ហៅ​រថ​យន្ត​ មន្ទីរពេទ្យ​​ដឹក​មក​​សង្គ្រោះ​​​ជីវិត ។

ខេត្តកំពត ៖ ​ស្ត្រី​​មេម៉ាយ​​ម្នាក់​បាន​យក​កាំ បិត​​​​ចិត​បន្លែមកអារ.ក​ខ្លួនឯង តែ​មិន​មុត​ក៏​យក​កណ្តៀវច្រូត​ស្មៅ ​​អារបន្ត​រហូតដាច់​​​បំពង់ខ្យល់​​ប្រកាច់​បាញ់ឈាម​ពេញ​​ខ្ទម​ដែលជា​ផ្ទះ​​របស់ស្ត្រី​​រូបនោះ​ ហើយ​ត្រូវ​បាន​ប្អូន​ដឹង​ហេតុ​​ការណ៍​​ទាន់​ក៏ទូរស័ព្ទ​​​ហៅ​រថ​យន្ត​មន្ទីរពេទ្យ​​ដឹក​មក​​សង្គ្រោះ​​​ជីវិត ។

ហេតុការណ៍​​​នេះបាន​កើត​ឡើង​នៅ​វេលា​ម៉ោង​​៥ និង៣០នាទីព្រឹកថ្ងៃទី៤ ​កក្កដា ​ស្ថិត​ក្នុង​ភូមិបឹង​តាព្រាម ​សង្កាត់​​ត្រើយ​កោះ​ ក្រុង​កំពត ។​​ តាមសម្តី​​​អ្នក​ជិតខាង​បាន​ឱ្យ​កោះសន្តិភាព​​​ដឹង​ថា ស្ត្រីប៉ុនប៉ង​​ធ្វើ​អត្ត​ឃាត​​​ដោយ​អារ.ក​ខ្លួន​​ឯងនេះ ឈ្មោះ​អួង ​​មុំ ​​អាយុ​៣៦ឆ្នាំ ​​​ជាស្ត្រី​មេ​ម៉ាយ​​​មាន​កូន​ពីរនាក់​ប្រុស​ម្នាក់​អាយុ​១៥​ឆ្នាំ ​និងស្រី​​ម្នាក់​អាយុ​៧ឆ្នាំ ​​ មុខរបរ​​​ជាកម្ម​ករ​ស៊ីឈ្នួល​រែក​​អំបិល​នៅភូមិ សង្កាត់​​ខាងលើ ។ ប្រភព​​បន្តថា ​​កន្លង​មក​ស្ត្រី​រូបនេះ​តែង​តែ​​ផឹកស្រា​​ជារៀង​រាល់​ថ្ងៃ​​ក្រោយ​ពេល​ត្រឡប់ពី​រែកអំពិលវិញ មិន​ដឹង​ជា​ គាត់​ខូច​ចិត្ត​​រឿងអ្វីទេ ​​ក្រោយ​មក​ ទើបប្តី​លែង​​រួចប្តី​ទៅយក​ប្រពន្ធថ្មី​ទៀត ។  ប្រភព​​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ប្តី​ចុះ​ចោល​ទៅ​មាន​ប្រពន្ធ​ថ្មី ព្រម​ទាំង​​បន្សល់ទុក​កូន​២នាក់​​ឱ្យ​ចិញ្ចឹម​​​បីបាច់​​​ផងនោះ ស្ត្រី​រូបនេះ​ផឹក​ស្រាកាន់តែ​ខ្លាំង​ឡើង​មាន​​ពេលខ្លះ​ស្រវឹង​​មិន​ហូប​បាយ​ល្ងាច​ទៀត​​
ផង ។

មុន​ថ្ងៃ​​​កើតហេតុ គេ​​ឃើញស្រ្តី​​រូបនេះ ឈប់​ផឹកស្រា​ប្រមាណ​៥​ថ្ងៃមក​ហើយ ។ គេមិន​​ដឹងថា គាត់មាន​​វិបត្តិ​​​អ្វី ទើប​នៅ​​ថ្ងៃទី៤ ​កក្កដា ​​វេលា​ទៀបភ្លឺ​​​គាត់​សម្រេច​ចិត្តអារ.ក​​ខ្លួន​ឯង ​​សូម្បី​​​កូន​ដេកជាមួយ​​ ក៏មិនដឹង​ផង លុះ​ដល់​ប្រកាច់​​​ទើប​ដឹង ៕