ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា បញ្ចេញ​សារ​ដាស់តឿន​អ្នក​សិល្បៈ​ពី​តួនាទី​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌​ជូន​មហាជន

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង មាស សុខ​សោភា បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម ដោយ​ដាស់តឿន​អ្នកសិល្បៈ​ពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌ និង​ចំណេះដឹង​ទូទៅ​ទៅ​កាន់​មហាជន ។ ទន្ទឹម​នឹង​ការ​ដាស់តឿន…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង មាស សុខ​សោភា បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម ដោយ​ដាស់តឿន​អ្នកសិល្បៈ​ពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​ការ​ចូលរួម​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌ និង​ចំណេះដឹង​ទូទៅ​ទៅ​កាន់​មហាជន ។

ទន្ទឹម​នឹង​ការ​ដាស់តឿន អ្នកសិល្បៈ​ខាងលើ​នេះ តារាចម្រៀង​នាង មាស សុខ​សោភា ក៏​បាន​ស្នើ​ដល់​មហាជន​ជួយ​ផ្តល់​តម្លៃ​ដល់​អ្នកសិល្បៈ​ផង​ដែរ ក្នុង​នាម ជា​ជន​បង្គោល​របស់​ជាតិ ។ មាស សុខ សោភា បាន​លើក​ឡើង​ថា អ្នកសិល្បៈ​គ្រប់​រូប​មាន​តួនាទី​ធំ​ណាស់ ដែល​ត្រូវ​នាំ​គ្នា​ថែរក្សា​នូវ​ជំនឿ​វប្បធម៌ ប្រកាន់ខ្ជាប់​នូវ​សច្ចធម៌ សីលធម៌ ទំនៀមទំលាប់​ប្រពៃណី សាសនា​និង​ផ្សព្វផ្សាយ​អំពី ចំណេះដឹង​ទូទៅ ដូច​ជា​វិទ្យាសាស្ត្រ ប្រវត្តិសាស្ត្រ ប្រលោមលោក​ជាដើម​។​ល​។

នាង​បញ្ជាក់​ថា បើ​គ្មាន​អ្នកសិល្បៈ​ជា​បង្គោល​ទេ មនុស្ស​លើ​ផែនដី​នេះ​ប្រាកដ​ធ្លាក់​ក្នុង​អន្លង់អវិជ្ជា​គ្រប់​ៗ​គ្នា​មិន​ខាន ។ យ៉ាងណា នាង​ខ្ញុំ​សង្ឃឹមថា បងប្អូន​ទាំងអស់​គ្នា​ចូលរួម​លើក​ស្ទួយ និង​ផ្តល់​តំលៃ​ទៅ​ដល់​អ្នកសិល្បៈ​គ្រប់​រូប​ដែល​ជា​បង្គោល​របស់​ជាតិ ។

ជា​ការ​កត់សម្គាល់ តាម​រយៈ​សារ​របស់​តារាចម្រៀង​នាង មាស សុ​ខោ​ភា នា​ពេល​នេះ ត្រូវ​បាន
ប​ហា​ជន​ជា​ច្រើន​ចាត់​ទុក​ថា វា​មាន​ន័យ​សម្រាប់​ទស្សនិកជន​គាំទ្រ និង​លើក​ស្ទួយ​ពិតប្រាកដ​ចំពោះ​អ្នកសិល្បៈ ខណៈ​អ្នកសិល្បៈ​គឺជា​អ្នក​ដើរតួ​សំខាន់​ក្នុង​នាំ​យក​នូវ​ចំណេះដឹង​ទំនៀមទំលាប់​ប្រពៃណី សាសនា វិទ្យាសាស្ត្រ និង​ប្រវត្តិសាស្ត្រ​ថែម​ទៀត​ផង ។

សារ​ខាង​លើក​នេះ​ដែរ ហាក់​ចាក់​ដោត​ចំ​ចំណុច​ដែល​អ្នកសិល្បៈ​គ្រប់​គ្នា​ត្រូវការ​ជា​ចាំបាច់​ជា​បំផុត ក្នុង​នាម​ជា​ច​លករ​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ