ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករជាង៣ម៉ឺននាក់ត្រឡប់ទៅរកការងារធ្វើនៅថៃ ក្រោយចប់បុណ្យចូលឆ្នាំ

7 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ​ត្រូវ​បាន​បញ្ចប់​រយៈពេល​៤​ថ្ងៃ​មាន​ពលករ​ខ្មែរ​ត្រឡប់​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥​ ក្រុង​ប៉ោយ​ប៉ែ​ត​។ លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ​ត្រូវ​បាន​បញ្ចប់​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​២០…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ​ត្រូវ​បាន​បញ្ចប់​រយៈពេល​៤​ថ្ងៃ​មាន​ពលករ​ខ្មែរ​ត្រឡប់​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​រហូត​ដល់​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥​ ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា​៖​ក្រោយ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ខ្មែរ​ត្រូវ​បាន​បញ្ចប់​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​២០ ខែមេសា ឆ្នាំ​២០២៥​មាន​ប្រជាពលរដ្ឋ​ត្រឡប់​ទៅ​ប្រទេស​ថៃ​រក​ការងារ​ធ្វើ​មាន​ចំនួន​៣៣.៥៣៤​នាក់​ស្រី​១៧.០៤៦​នាក់ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ចំនួន​១៥.១៦៦​នាក់​ស្រី​៧.០៦២​នាក់​។

លោក​បាន​បញ្ជាក់​ថា​៖​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២៥​មាន​ចំនួន​៣.៣១៥​នាក់​ស្រី​១.៦២៦​នាក់ ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៥​មាន​ចំនួន​២៣.៩២៣​នាក់​ស្រី​១២.៣៤៣​នាក់ ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៥​មាន​ចំនួន​៣.៥៥៩​នាក់​ស្រី​១.៦៩០​នាក់ ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥​មាន​ចំនួន​២.៧៣៧​នាក់​ស្រី​១.៣៨៧​នាក់​។

លោក វ៉ា​ន់ ដា​រ៉ា​ន់ បាន​បញ្ជាក់​ថា​៖​ពលករ​ដែល​ត្រឡប់​ទៅ​ប្រទេស​ថៃ​ដើម្បី​រក​ការងារ​ធ្វើ​ដោយ​ស្របច្បាប់​ជា​ការ​ឯកភាព​តាម​សំណើរ​របស់​ក្រសួង​ការងារ​ថៃ​បាន​លើកលែង​តម្លៃ​សេ​វ៉ា​ការ​អនុញ្ញាត​ចេញ​.​ចូល​ប្រទេស​ថៃ​ដល់​ពលករ​ខ្មែរ​អំឡុង​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ជាតិ​ចាប់ពី​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៥​ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥​និង​ការ​លើកលែង​នេះ​ក៍​បូក​រួម​ទាំង​កូន​ក្រោម​អាយុ​១៨​ឆ្នាំ​ដែល​ទទួល​បានការ​វាយ​ត្រា​ប្រភេទ​ក្នុង​បន្ទុក​និង​លិខិតអនុញ្ញាត​អោយ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​លើស​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ