ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវផ្ទះសំណាក់ និងភ្ញៀវសណ្ឋាគារបង្កហិ.ង្សាគ.ប់ដុំថ្មដាក់គ្នា ព្រោះរឿងបើកបាសតន្ត្រីហួសម៉ោងកំណត់

19 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ផ្ទុះ​ការ​ភ្ញាក់ផ្អើល រវាង​ភ្ញៀវ​ផ្ទះសំណាក់ ឡា​លូ​ណា ( La Luna Guesthouse )…

ខេត្តសៀមរាប ៖ ផ្ទុះ​ការ​ភ្ញាក់ផ្អើល រវាង​ភ្ញៀវ​ផ្ទះសំណាក់ ឡា​លូ​ណា ( La Luna Guesthouse ) និង​ភ្ញៀវ​សណ្ឋាគារ ឌី​ណា​តា អង្គរ​( Dinata Angkor Hotel ) បង្ក​ហិ​.​ង្សា​គប់​ដុំ​ថ្ម​ដាក់​គ្នា ព្រោះ​រឿង​បើក​បាស​តន្ត្រី​ហួស​ម៉ោង​កំណត់​បន្ទាប់​ពី​ចប់​កម្មវិធី​បុណ្យ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ (​អង្គរ​សង្ក្រាន្ត​២០២៥) លើ​ទឹកដី​ខេត្តសៀមរាប រហូត​ដឹង​សមត្ថកិច្ច​អន្តរាគមន៍​ចុះ​មក​ដល់​ទើប​ឈប់ ។

ហេតុការណ៍​បង្ក​ហិ​.​ង្សា​ដាក់​គ្នា​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ ក្រុង​សៀមរាប​នេះ​ចាប់តាំងពី​ម៉ោង​២៣​និង​០០​នាទី រហូត​ដល់​ម៉ោង​០២ និង​០០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​តា​ភុល ត្រង់​ចំណុច ក្រោយ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ​កាល់​តិច​ស្តារ​ម៉ាត នៅ​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ជំនាញ បាន​ប្រាប់​តាម​តេ​លេ​ក្រាម នៅ​ល្ងាច ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០២៥ នេះ​ថា ករណី​ហិ​.​ង្សា​រវាង​ភ្ញៀវ​ផ្ទះសំណាក់​ឡា​លូ​ណា ( La Luna Guesthouse ) និង​ភ្ញៀវ​សណ្ឋាគារ​ឌី​ណា​តា អង្គរ​.( Dinata Angkor Hotel ) បង្ក​ហិ​.​ង្សា​គប់​ដុំ​ថ្ម​ដាក់​គ្នា ព្រោះ​រឿង​បើក​បាស​តន្ត្រី​ហួស​ម៉ោង​កំណត់ បន្ទាប់​ពី​ចប់​កម្មវិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ (​អង្គរ​សង្ក្រាន្ត ២០២៥ ) នោះ​ខាង​ជំនាញ​មិន​បានដឹង អ្វី​ទាំងអស់ ព្រោះ​គ្មាន​ពី​ណា​រាយការណ៍ ហើយ​ប្រហែល​គ្មាន​អ្នក​ប្តឹង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ