រាជធានីភ្នំពេញ ៖ ជនបរទេសម្នាក់ កំពុងបើករថយន្តលឿន ស្រាប់តែរេចង្កូតទៅបុកពីក្រោយបណ្ដាលឲ្យបុរសអ្នកជិះកង់ ដួលបែកក្បាលស្លា.ប់បាត់បង់ជីវិតទាំងព្រលឹម លើផ្លូវ៦០ម៉ែត្រ ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៦និង៣៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ស.ពរងគ្រោះ ជាមនុស្សប្រុស មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
បើតាមព័ត៍មានពីប្រជាពលរដ្ឋ បានអោយដឹងថា គេបានឃើញបុរសជនបរទេសម្នាក់ (សង្ស័យជនជាតិចិន) បានបើករថយន្តមួយគ្រឿង ម៉ាក Range Rover ពាក់ស្លាកលេខភ្នំពេញ 2BX-8289 តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ស្របពេលមកដល់ចំណុចកើតហេតុ ជនបង្កដែលកំពុងបើកបររថយន្តលឿន ស្រាប់តែរេចង្កូតទៅបុកកង់ពីក្រោយពេញទំហឹង ក្នុងទិសដៅស្របគ្នា បណ្តាលអោយបុរសជាអ្នកជិះកង់ ដួលបែកក្បាលស្លាប់ភ្លាមៗ តែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែង យករថយន្ត និងកង់ទៅរក្សាទុក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកស.ព សមត្ថកិច្ចប្រគល់អោយគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ