ឯកឧត្តម ប៉ែន បូណា ៖ មនុស្សទ្រុស្តប្រយោជន៍ជាតិបង្ហាញធាតុពិតឱ្យយើងឃើញយ៉ាងច្បាស់ក្រឡែត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ប្រតិកម្មជាចំហរបស់ឯកឧត្តម ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវសារមួយតបទៅលោក សម រង្ស៊ី ដោយឯក…
រាជធានីភ្នំពេញ ៖ ប្រតិកម្មជាចំហរបស់ឯកឧត្តម ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវសារមួយតបទៅលោក សម រង្ស៊ី ដោយឯក…
រាជធានីភ្នំពេញ ៖ ប្រតិកម្មជាចំហរបស់ឯកឧត្តម ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញនូវសារមួយតបទៅលោក សម រង្ស៊ី ដោយឯក ឧត្តម ចាត់់ទុកថា ជាបុគ្គលទ្រុស្តប្រយោជន៍ជាតិ ។
ឯកឧត្តម ប៉ែន បូណា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានបង្ហាញទស្សនៈថា នៅពេលដែលមនុស្សទូទាំងពិភពលោក ទាំងថ្នាក់ដឹកនាំ ទាំងអ្នកនយោបាយ ទាំងប្រជាពលរដ្ឋ រាប់ទាំងកម្ពុជាយើងផង កំពុងនាំគ្នាគិតរិះរកមធ្យោបាយដោះស្រាយបញ្ហា ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួន ពាក់ព័ន្ធជាមួយនឹងការដំឡើងអត្រាពន្ធរបស់សហរដ្ឋអាមេរិក ចុះចម្លែកអីតែបុគ្គលម្នាក់នេះ ខុសគេខុសឯង បែរជាបន់ស្រន់ឱ្យប្រទេសជាតិនិងប្រជាជនរបស់ខ្លួន«ស្លាប់»ទៅវិញ ។
តើលើលោកយើងនេះ មានមនុស្សណាអាក្រក់ជាងនេះទៀតទេ ? ធ្វើនយោបាយមិនដែលចេះយល់កាលៈទេសៈ មិនដែលគិតប្រយោជន៍ជាតិ និងប្រជាជន ពោលគឺក្នុងមួយជីវិតនយោបាយតាំងពីក្មេងដល់ចាស់ ចេះតែម្យ៉ាងគត់គឺញុះញង់ លាបពណ៌ ដើម្បីបំផ្លិចបំផ្លាញអ្នកដទៃ និងបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង ។
ឥឡូវនេះ មនុស្សទ្រុស្តប្រយោជន៍ជាតិរូបនេះ បានបង្ហាញធាតុពិតឱ្យប្រជាពលរដ្ឋខ្មែរបានឃើញយ៉ាងច្បាស់ក្រឡែត ។ ប្រទេសយើងសំណាងណាស់ ដែលមានមេដឹកនាំខ្លាំងពូកែដូចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដែលបានកសាងប្រទេសឡើងវិញ ពីចំណុចក្រោមសូន្យឱ្យរីកលូតលាស់ដូចសព្វថ្ងៃ ហើយឈរយ៉ាងរឹងមាំដើម្បីការពារសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់កុំឱ្យមនុស្សទ្រុស្តប្រយោជន៍ជាតិមានអត្ថិភាពនៅលើទឹកដីកម្ពុជា ។ យើងទាំងអស់គ្នាជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែតដែលកំពុងដឹកនាំប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ។
យើងទាំងអស់គ្នាឈរនៅជាមួយរាជរដ្ឋាភិបាល និងគាំទ្ររាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ដើម្បីអនាគតរបស់យើង និងកូនចៅយើង ។ យើងទាំងអស់គ្នា សូមបដិសេធមនុស្សទ្រុស្តប្រយោជន៍ជាតិ កុំឱ្យមានអត្ថិភាពនៅក្នុងប្រទេសយើងជាដាច់ខាត ៕
ចែករំលែកព័តមាននេះ