ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆោម និមល បង្ហាញ​ក្តី​រីករាយ ក្រោយ​មាន​ឱកាស​ចូល​រួម​ថត​សង្ក្រាន្ត​ឆ្នាំ​ថ្មីដែល​ខកខាន​ជិត​២០​ឆ្នាំ

6 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ អ្នកនាង ឆោម និមល បាន​បង្ហាញ​អារម្មណ៍​ក្តី​រីករាយ ដែល​នាង​មានឱកាស​ចូលរួម​ច្រៀង​សម្តែង​សម្រាប់​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ស្រុក​ខ្មែរ ខ​ណៈ​ពេល​ដែល​នាង​បាន​ខកខាន​អស់​ពេល​ប្រមាណ​ជិត​២០​ឆ្នាំ ។…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ អ្នកនាង ឆោម និមល បាន​បង្ហាញ​អារម្មណ៍​ក្តី​រីករាយ ដែល​នាង​មានឱកាស​ចូលរួម​ច្រៀង​សម្តែង​សម្រាប់​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​នៅ​ស្រុក​ខ្មែរ ខ​ណៈ​ពេល​ដែល​នាង​បាន​ខកខាន​អស់​ពេល​ប្រមាណ​ជិត​២០​ឆ្នាំ ។

នាង ឆោម និមល រួម​នឹង​តារា​ចាស់​ថ្មី​ជា​ច្រើន​រូប​ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​ចូលរួម​ថត​អោយ​សមាគម​ទូរទស្សន៍ សម្រាប់​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ការ​ចូលរួម​នា​ពេល​នេះ​បាន​ធ្វើ​អោយ ឆោម និមល រីករាយ ត្បិត​នាង​បាន​ជួប​មិត្តភក្តិ​ក្នុង​សិ​ល្បះ​រួម​ជំនាន់ និង​បាន​បង្ហាញ​ក្តី​នឹករលឹក​ចំពោះ​គ្នា ជាមួយ​ការ​កសាង​អនុស្សា​វរិ​យ៍​ជា​ថ្មី​ម្តងទៀត​ក្នុង​ឱ​កា​នេះ ។

ជាមួយ​ការ​បង្ហោះ​រូបភាព​បង្ហាញ​ពី​សកម្មភាព​នៃ​ការ​ជួបជុំ​គ្នា​យ៉ាង​សប្បាយ​រីករាយ​ទាំង​អ្នក​សិ​ល្បះ​រួម​ជំនាន់ និង​សិ​ល្បះ​ជើង​ថ្មី​នៅ​ក្នុង​ពេល​ថត​នោះ​ឆោម និមល បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា អនុ​ស្សារី​យ៏​ថត​កម្មវិធី​សមគម​ទូរ​ទស្ស​ន៏ សំរាប់​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ២០២៥ shooting Cambodian  new year at BayonTv studio 2025  the year of the snake  I am very  happy and honor  to be a part for  this event ។

នាង​ថា សែនសប្បាយ​ចិត្ត​ដែល​បាន​មក​ថត​នៅ​កម្ម​វី​ធី​ចូល​ឆ្នាំ​ថ្មី​ហេ​ី​យ​បាន​ជួប​បង​បង​នឹង​មិត្ត​សិ​ល្បះ​ករ​រួម​ចំនាន់​។

នាង​បញ្ជាក់​ថា ជា​ច្រេ​ី​ន​អ្នក​ជិត ២០​ឆ្នាំ​នាង​ខ្ញុំ​មិន​ដែល​មាន​ឧិ​កាស បាន​មក​ស្រុក​ខ្មែរ នៅ​ក្នុង​ឧិ​កាសចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​របស់​ខ្មែរ​ជា​ពិសេស​នៅ​ស្រុ​កំ​ណេ​ី​តរបស់​យេ​ី​ង  ឆ្នាំ​នេះ​នាង​ខ្ញុំ​សុំ​មួយ​ដង​ហេ​ី​យ​ចារ កុំ​ថា​អី​ថា​វ៉ា​ន់ ។

ជា​ការ​កត់សម្គាល់​ តារាចម្រៀង​នាង ឆោម និមល រួម​នឹង​សិ​ល្បះ​ករ​ជើង​ចាស់​មួយ​ចំនួន​ទៀត​បាន​មក​លេង​ស្រុក​ខ្មែរ ជា​ថ្មី​ម្តងទៀត បន្ទាប់​ពី​បាន​ចាកចេញ​ទៅ​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក​អស់​ជា​ច្រើន​ឆ្នាំ ។

ក្នុង​ដំណើរ​មក​លេង​ស្រុក​កំណើត​នា​ពេល​នេះ ក្រៅពី​ការ​ជួបជុំ​មិត្តភក្តិ​បងប្អូន​នោះ នាង​ក៏​បាន​ចូលរួម​ច្រៀង​នៅ​ក្នុង​កម្មវិធី​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ  ជា​ពិសេស​នោះ​នាង និង​អ្នក​សិ​ល្បៈ​ជើង​ចាស់​ដែល​មក​ពី​សហរដ្ឋអាមេរិក​ក៏​ត្រូវ​បាន​ផ្តល់​ឱកាស​ដ៏​ខ្ពង់ខ្ពស់​ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ចូល​ជួប​សម្តែង​ការ​គួរសម​ផង​ដែរ ។

គួរ​បញ្ជាក់​ថា តារាចម្រៀង​នាង ឆោម និមល គឺជា​តារាចម្រៀង​ដែល​ធ្លាប់​លេចធ្លោ ក្នុង​អារម្មណ៍​មហាជន​កាលពី​ពេល​កន្លង​ទៅ តាម​រយះ​គ្រួសារ​ត្រកូល​ឆោម ក្នុង​នោះ​មាន​អ្នកស្រី ឆោម ឆ​វិ​ន​, លោក ឆោម ប៊ុ​ន យ៉ុ​ង​, រូប​នាង និង​កញ្ញា ឆោម ឆ​ពុំ ។

បច្ចុប្បន្ន អ្នក​នាង ឆោម និមល រស់នៅ​សហរដ្ឋអាមេរិក នៅ​ទីក្រុង Los Angeles រដ្ឋ California ដោយ​នាង​បាន​ចាកចេញ​ទៅ​រស់នៅ​ទីនោះ​២០​ឆ្នាំ​ហើយ ពោល​តាំងពី​ឆ្នាំ ២០០០ មក​ម្លេះ ។

យ៉ាងណា ​បើ​ទោះបីជា​រស់នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ក៏​ដោយ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​បន្ត​អាជីព​ជា​អ្នកចម្រៀង​ដដែល ដោយនៅ​ក្នុង​នោ​រូប​នាង​ក៏​ជា​សមាជិក​ក្នុង​ក្រុម​ចម្រៀង​មួយ​នៅ​លើ​ទឹកដី​មហាអំណាច​មួយ​នេះ​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ