ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ហាម​មិន​ឱ្យ​លេង​ផាវ បា.ញ់​ទឹក លាប​ម្សៅ ក្នុង​ឱកាស​ត្រៀម​ពិធី​បុណ្យចូលឆ្នាំ​តាម​គ្រឹះ​ស្ថានសិក្សា

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ត្រៀម​អបអរសាទរ និង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ នៅ​តាម​គ្រឹះ​ស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ហាមឃាត់…

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​ត្រៀម​អបអរសាទរ និង​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ នៅ​តាម​គ្រឹះ​ស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ហាមឃាត់ និង​ទប់ស្កាត់​រាល់​ល្បែង​ទាំងឡាយ​ណា​មិនមែន​ជា​ល្បែង ឬ​របាំ​ប្រជាប្រិយ​ខ្មែរ ដូច​ជា ដុត ឬ​បាញ់​ផាវ បាញ់​ទឹក ជះ​ទឹក លាបម្សៅ ជាដើម ​។

យោង​តាម​រយៈ​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៥ បានឱ្យ​ដឹង​ថា ដើម្បី​ចូលរួម​អភិរក្ស និង​លើកកម្ពស់​វប្បធម៌ ដូច​ជា ​ជំនឿ​ទំនៀមទម្លាប់ ប្រពៃណី​ជាតិខ្មែរ​ឱ្យ​បាន​គង់វង្ស និង​រីក​ចម្រើន ព្រមទាំង​ចៀសវាង​បាតុភាព​ផ្សេង​ៗ​នៅ​ក្នុង​ឱកាស​ត្រៀម​អបអរសាទរ​តាម​រយៈ​សង្ក្រាន្ត​តាម​គ្រឹះស្ថានសិក្សា និង​ថ្ងៃ​ប្រារព្ធ ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ក្រសួង​អប់រំ បាន​ធ្វើការ​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ដូច​ជា ៖

១-​បង្ក​លក្ខណៈ​ឱ្យ​ប្អូន​ៗ​កុមារ សិស្សានុសិស្ស និង​យុវជន​យើង លេងល្បែង និង​របាំ​ប្រជាប្រិយ​ខ្មែរ​នៅ​មុន និង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ ដូច​ជា​របាំ​រាំវង់ រាំក្បាច់ សា​រ៉ា​វ៉ា​ន់ របាំ​ត្រុដិ ។​ល​។ និង​ល្បែង​ប្រជាប្រិយ ខ្មែរ​មួយ​ចំនួន ដូច​ជា​ល្បែង​បោះអង្គញ់ ចោល​ឈូង ដណ្តើម​ស្លឹកឈើ ទាញព្រ័ត្រ​ជាដើម​។  

២- ណែនាំ​ដល់​លោកគ្រូ​អ្នកគ្រូ ក្រុមប្រឹក្សា​កុមារ ក្រុមប្រឹក្សា​យុវជន ជួយ​ជំរុញ​លើកទឹកចិត្ត និង​សម្របសម្រួលឱ្យ​ប្អូន​ៗ​កុមារ សិស្សានុសិស្ស និង​យុវជន លេងល្បែង និង​របាំ​ប្រជាប្រិយ​ខ្មែរ​ទាំងឡាយ ដូច​ក្នុង​ចំណុច​ទី​មួយ ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​។

៣-ហាមឃាត់ និង​ទប់ស្កាត់​រាល់​ល្បែង​ទាំងឡាយ​ណា ដែល​មិនមែន​ជា​ល្បែង ឬ​របាំ​ប្រជាប្រិយ​ខ្មែរ និង​ល្បែង​មួយ​ចំនួន​ដែល​ប្រឈម​នឹង​ហានិភ័យ អ​សុវត្ថិភាព និង​គ្រោះថ្នាក់ ដូច​ជា​ដុត ឬ​បាញ់​ផាវ បាញ់​ទឹក ជះ​ទឹក លាប ម្សៅ ។​ល​។

៤-សហការ​ជិត​ស្និទ្ធ​ជាមួយ​មាតាបិតា ឬ​អាណាព្យាបាល​សិស្ស សហគមន៍ អាជ្ញាធរ​ដែនដី ដើម្បី​ផ្តល់ និង​ទទួល ព័ត៌មាន ដើម្បី​រួម​គ្នា​ទប់ស្កាត់​និង ដោះស្រាយ​បញ្ហា​ទាន់​ពេលវេលា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ